​ឆ្នាំ​នេះ​គ្មាន​ការ​ប្រណាំង​ទូក ខាត់ សុឃីម បាន​ទទួល​ត្រឹម​លុយ​កក់

​ឆ្នាំ​នេះ​គ្មាន​ការ​ប្រណាំង​ទូក ខាត់ សុឃីម បាន​ទទួល​ត្រឹម​លុយ​កក់

ខាត់ សុឃីម និយាយ​ថា ដោយ​សារ​តែ​ឆ្នាំ​នេះ​មិន​មាន​ការ​ប្រណាំង​ទូក​នៅ​រាជធានី​ភ្នំពេញ បាន​បណ្ដាល​ឱ្យ​ការ​ប្រគំ​តន្ត្រី​មួយ​ចំនួន​ត្រូវ​ផ្អាក​ទៅ​វិញ​ដែរ ហើយ​ទី​បំផុត នាង​បាន​ទទួល​ត្រឹម​តែ​លុយ​កក់​ប៉ុណ្ណោះ។

 

​ឆ្នាំ​នេះ​គ្មាន​ការ​ប្រណាំង​ទូក ខាត់ សុឃីម បាន​ទទួល​ត្រឹម​លុយ​កក់

 

“ធ្វើ​ម៉េច​បើ​ស្រុក​យើង​រាំង​ស្ងួត​ផង អី​ផង​អញ្ចឹង មាន​តែ​ចាំ​មើល​ឆ្នាំ​ក្រោយ​ទៀត​ទៅ។ សំខាន់​យើង​ទាំង​អស់​គ្នា​ចាំ​ថា មាន​បុណ្យ​អុំទូក​នៅ​ប្រទេស​យើង”។ ខាត់ សុឃីម ថ្លែង​មក​កាន់ Sabay កាល​ពី​ពេល​ថ្មី​នេះ។ តារា​ពហុ​ជំនាញ​សិល្បៈ​រូប​ដដែល​បន្ត​ថា អ្នក​រៀបចំ​ការ​ប្រគំ​តន្ត្រី​មួយ​ចំនួន​បាន​សម្រេច​លុប​ចោល​កម្មវិធី​របស់​ពួក​គេ ព្រោះ​បារម្ភ​ខ្លាច​មិន​មាន​មនុស្ស​មក​ទស្សនា​ច្រើន ខណៈ​មិន​មាន​ការ​ប្រណាំង​ទូក​ដូច​សព្វ​ដង។

 

ពិធី​ការិនី​ខាង​លើ​​បង្ហើប​ទៀត​ថា នៅ​ក្នុង​ឱកាស​បុណ្យ​អុំទូក​ជា​រៀងរាល់​ឆ្នាំ នាង​អាច​រក​បាន​ចំណូល​ពី​ការ​សម្ដែង​ច្រៀង​តាម​ឆាក​តន្ត្រី​នានា​ចំនួន​ប្រហែល​ជាង ៥ ០០០ ដុល្លារ​អាមេរិក​ឯ​ណោះ។ ដោយ​ឡែក​សម្រាប់​ឆ្នាំ​នេះ​វិញ នាង​បាន​ទទួល​តែ​លុយ​កក់​តិច​តួច​ប៉ុណ្ណោះ​ពី​អ្នក​រៀបចំ​ការ​ប្រគំ​តន្ត្រី​នៅ​មុន​ពេល​ពួក​គេ​សម្រេច​ផ្អាក ហើយ​ងាក​ទៅ​ច្រៀង​ក្នុង​កម្មវិធី​ជប់លៀង​ឡើង​ផ្ទះ​គេ​វិញ។

 

ទោះ​បី​ជា​យ៉ាង​ណា តារា​ស្រី​រូប​នេះ​អះអាង​ថា នាង​មិន​មាន​ការ​សោកស្ដាយ​នោះ​ទេ ទោះ​បី​ជា​បាត់បង់​ចំណូល​រាប់ពាន់​ដុល្លារ​ក៏​ដោយ ខណៈ​ប្រទេស​កម្ពុជា​ជួប​បញ្ហា​គ្រោះ​រាំង​ស្ងួត​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ស្រប​ពេល​ឆ្នាំ​នេះ​មាន​ទឹក​តូច​ទៀត​ផង។ ខាត់ សុឃីម បញ្ជាក់​ថា យ៉ាង​ហោច​ណាស់​បាន​ឡើង​ច្រៀង​ក្នុង​ការ​ប្រគំ​តន្ត្រី​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​មួយ​ដែរ មិន​អត់​សោះ​នោះ​ទេ៕​

 

អត្ថបទ៖ សំ ជំនាញ