មកប្រកួតសិនទើបត្រឡប់ទៅហាត់វិញ

ភ្នំពេញ:     ​ភ្នំពេញ​: កីឡាករ និង កីឡាការិនី​ហែល​ទឹក​កម្ពុជា ២ រូប​ដែល​ទៅ​ហ្វឹកហាត់​រយៈពេល​មួយឆ្នាំ​នៅ​ភូ​កេ​ត​ប្រទេស​ថៃ​បាន​ត្រឡប់មក​ កម្ពុជា​វិញ​ហើយ​ដើម្បី​ចូលរួម​ប្រកួត​ក្នុ​ប​ឱកាស​សម្ភោ​ធន៍​អាង​ហែ​លក​ទឹក ​ដ៏​ធំ​នៅ​ខេត្តកំពង់ចាម​នា​ថ្ងៃទី ១ និង ២​ធ្នូ​ខាងមុខនេះ​។​

​    ​កីឡាករ​ហែម​ថុ​ន ពន្លឺ និង កីឡាការិនី​ហែម​ថុ​ន វិ​ទិ​នី​បាន​មកដល​ស្រុក​ខ្មែរ​ប្រមាណ​ជាមួយ​ស​ប្ដា​ហ៏​ហើយ ។​ពេលនេះ​គេ​ខិតខំ​ហ្វឹកហាត់​សម្រាប់​ការប្រកួត​ក្នុង​ពិធី​សម្ភោ​ធន៍​អាង​ ហែល​ទឹក​តេ​ជោ​សែន​ដែល​មានតម្លៃ​ជិត​២​លាន​ដុល្លារ​នេះ ។​

​    ​លោក​ហែម គី​រី​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បានដឹងថា​វិ​ទិ​នី​មានការ​ រីកចម្រើន​ច្រើន​ជាង​ពន្លឺ​ដោយសារតែ​នៅមាន​វ័យក្មេង ។​ចលនា​ហែល​គឺ​ដងខ្លួន​របស់​វិ​ទិ​នី​មាន​លក្ខណៈ​ទន់ភ្លន់ និង រហ័ស​ជាង ។​ចំពោះ​ល្បឿន​នៃ​ការ​ហែល​របស់​ពួកគេ​ទាំង ២​គឺមាន​ការប្រែប្រួល​ល្អ​ដូចគ្នា ។​

​    ​ពួកគេ​ទាំង​២​ជា​អ្នក​ហែល​ទឹក​ដែល​ខ្លាំងជាងគេ​នៅ​ប្រទេស​កម្ពុជា​ហើយ​គេ​ ដណ្ដើមបាន​ឱកាស​ហ្វឹក ហាត់​នៅ​ប្រទេស​ថៃ​ថៃ​ក្រោម​ការឧបត្ថម្ភ របស់​សហព័ន្ធ​កីឡាហែលទឹក​អន្តរជាតិ (FINA) ដែល​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​ម្ពុ​ជា​ជា​អ្នកសម្របសម្រួល​ឲ្យ ។​

​     ​នេះ​ជាការ​ហ្វឹកហាត់​ចម្រុះ​ជាតិ​សាសន៍​ដែល​ប្រទេស​កំពុងមាន​ការអភិវឌ្ឍ​ ន៍​ប្រភេទ​កីឡាហែលទឹក​គឺ​បានទទួល​នូវ​អាហារ​រូបករណ៍​សម្រាប់​ការហ្វឹកហាត់​ នេះ ។​នេះ​ជា​កម្មវិធី​មួយ​ដែល​ធ្វើឡើង​ដើម្បី​ត្រៀម​ការប្រកួត​កីឡា​អូឡាំពិក​ នៅ​រី​យ៉ូ​(RIO)​ប្រទេស​ប្រេ​ស៊ី​ល​នា​ឆ្នាំ​២០១៦​ខាងមុខនេះ ។​