Kingdom of Khmer​ តម្លៃ​សំបុត្រ​​មាន​​ដល់​៨០​ដុល្លារ​

Kingdom of Khmer​ តម្លៃ​សំបុត្រ​​មាន​​ដល់​៨០​ដុល្លារ​

ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ចម្រុះ​អន្តរជាតិ​ដ៏​ធំ​ប្រចាំ​អាស៊ី​ One Championship​ បាន​ចេញ​ថ្លៃ​សំបុត្រ​ហើយ​សម្រាប់​ការ​ប្រកួត​នា​ថ្ងៃ​ទី​៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៥​ខាង​មុខ​​នេះ​នៅ​រាជ​ធានី​ភ្នំពេញ។

Kingdom of Khmer​ តម្លៃ​សំបុត្រ​​មាន​​ដល់​៨០​ដុល្លារ​

អ្នក​គាំទ្រ​​កាល One Championship កាល​ពី​ឆ្នាំមុន

 

កញ្ញា​ Tammy Chan តំណាង​ឲ្យ​ស្ថាប័ន​ One Championship បាន​ប្រាប់​ឲ្យ​ដឹង​ថា​ តម្លៃ​សំបុត្រ​​សម្រាប់​ចូល​ទស្សនា​ការ​ប្រកួត​គុន​ចម្រុះ​ MMA នៅ​រាជ​ធានី​ភ្នំពេញ​នា​ថ្ងៃ​ទី​៥​ ខែ​ធ្នូ​ ខាង​មុខ​នេះ​មាន​៣​ប្រភេទ​គឺ​ប្រភេទ​ទី​មួយ​តម្លៃ​៨០​​ដុល្លារ​ ប្រភេទ​ទី​២​តម្លៃ​៥០​ដុល្លារ​ និង​ប្រភេទ​ទី​៣​តម្លៃ​២០​ដុល្លារ។

 

លោក​អ្នក​អាច​រក​ទិញ​សំបុត្រ​បាន​ចាប់​ពី​ពេល​នេះ​ទៅ​នៅ​សណ្ឋាគារ​ណា​ហ្គាវើល​ និង​ក្លិប​ Prokout Fitness & Fight Center។

 

នេះ​ជា​លើក​ទី​២​ហើយ​ដែល​ស្ថាប័ន​ប្រដាល់​ដ៏​ធំ​ប្រចាំ​អាស៊ី​នេះ​បាន​មក​រៀប​ចំ​ការ​ប្រកួត​របស់​ខ្លួន​​នៅ​រាជ​ធានី​ភ្នំពេញ ប្រទេស​កម្ពុជា​ បន្ទាប់​ពី​បាន​រៀប​ចំ​ម្តង​ហើយ​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​កញ្ញា​ ឆ្នាំ​២០១៤​កន្លង​ទៅ។ ការ​ប្រកួត​នេះ​នឹង​ផ្សាយ​ទៅ​​កាន់​ជុំ​វិញ​ពិភព​លោក​ជាង​៧០​ប្រទេស៕

 

Kingdom of Khmer​ តម្លៃ​សំបុត្រ​​មាន​​ដល់​៨០​ដុល្លារ​

 

អត្ថបទ៖ ជាន ចាន់រ៉ា​