អាឡឺម៉ង់ នឹងត្រៀមខ្លួន​ សម្រាប់ការវាយប្រហារ IS របស់បារាំង

ប៉ារីស៖ អធិការបតីអាឡឺម៉ង់ លោកស្រី អែនជីឡា ម៉ាក់កែល បានសច្ចាថា ប្រទេសរបស់លោកស្រី នឹងធ្វើកិច្ចការបន្ថែមទៀត ដើម្បីកម្ចាត់រដ្ឋ IS ខណៈលោកស្រី បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ដោយសារព្រឹត្តិការណ៍វាយប្រហារ ក្រុងប៉ារីស។ នេះបើការផ្សាយរបស់ SKY News នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ១០១៥។

បន្ទាប់ពីដាក់កុលាបសមួយទង នៅឯវិមាន Place de la Republique អធិការបតីអាឡឺម៉ង់ បានថ្លែងថា ក្រុមជ្រុលនិយម “ត្រូវបានតែរងការវាយបកដោយកម្លាំងយោធា”។

ប្រទេសអាឡឺម៉ង ដែលថ្មីៗនេះ ផ្តល់ការហ្វឹកហ្វឹក និងបំពាក់សព្វាវុធដល់ក្រុមជីវពលឃឺដ ដើម្បីតទល់ក្រុម IS នៅក្នុងប្រទេសស៊ីរី ត្រូវបានស្នើដោយលោក ហ្វ្រង់ស័រ ហូឡង់ ធ្វើការពិចារណាលើមធ្យោបាយនានា ដែលខ្លួនអាចរួមចំណែកធំជាងនេះ ដើម្បីធ្វើយុទ្ធនាការប្រឆាំងភេរវកម្ម។

ទោះជាបែបណា ប្រធានាធិតបីបារាំង លោកហ្វ្រង់ស័រ បានសម្តែងនូវយល់ដឹងរបស់ខ្លួន ចំពោះការស្ទាក់ស្ទើរមិនចង់ចូលរួម របស់ក្រុងបែរឡាំង នៅក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ា។

លោកស្រី មីកែល បានថ្លែងប្រាប់អ្នកកាសែតថា “យើងខ្លាំងជាងពួកភេរវករ។ ទោះជាបែបណាក៏ដោយ ពួកភេរវករ ត្រូវរការកំទេចពីគ្រប់ កម្លាំងយោធា ហើយយើងចង់ត្រៀមខ្លួន នៅខាងភាគីបារំាង”៕

អាឡឺម៉ង់ នឹងត្រៀមខ្លួន​ សម្រាប់ការវាយប្រហារ IS របស់បារាំង