កែវ រំចង់ ​អាច​​នឹង​បោះបង់​ជំនួប​ថៃ​​ថ្ងៃ​ទី៨​ខែ​ក្រោយ​ព្រោះ​របួស​កែវ​​ភ្នែក​នៅ ​Thai Fight


កែវ រំចង់ ​អាច​​នឹង​បោះបង់​ជំនួប​ថៃ​​ថ្ងៃ​ទី៨​ខែ​ក្រោយ​ព្រោះ​របួស​កែវ​​ភ្នែក​នៅ ​Thai Fight

​​ជើង​ខ្លាំង​កំពុង​ឡើង​កូដ​​ កែវ រំចង់ អាច​​នឹង​បោះ​បង់​ការ​ប្រកួត​របស់​ខ្លួន​​​ក្នុង​កម្ម​វិធី​មិត្ត​ភាព​កម្ពុជា​-ថៃ​នា​ថ្ងៃ​ទី៨ ខែ​ធ្នូ​ ​ឆ្នាំ​២០១៥ ​នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ ​ពី​ព្រោះ​របួស​កែវ​ភ្នែក​ដែល​បាន​កើត​ឡើង​កាល​យក​ឈ្នះ​​ជន​ជាតិ​​មីយ៉ាន់ម៉ា Maung Jor ជំនួប​នៅ​​ Thai Fight ​ដោយ​ពិន្ទុ​​ និង​​កំពុង​ព្យាបាល។

  កែវ រំចង់ ​អាច​​នឹង​បោះបង់​ជំនួប​ថៃ​​ថ្ងៃ​ទី៨​ខែ​ក្រោយ​ព្រោះ​របួស​កែវ​​ភ្នែក​នៅ ​Thai Fightកីឡាករ កែវ រំចង់​(​ប្រកួត​កន្លង​ទៅ​)

 

​ជើង​ឯក​រង​ខ្សែក្រវាត់​ខារ៉ាបាវ​​​​​​រដូវ​កាល​ទី១ កែវ រំចង់ ​បាន​ឲ្យ​ដឹង​ថា ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។​ ​​​​​ប្រកួត​ Thai Fight ​​យក​ឈ្នះ Maung Jor ​ ​រូប​គេ​ទទួល​​របួស​​​ត្រូវ​​កែវ​ភ្នែក​បណ្ដាល​ឲ្យ​ឈឺ​ចាប់​ខ្លាំង​ល្មម​ ​​ដែល​បាន​​ទៅ​ពិនិត្យ​ និង​ទិញ​ថ្នាំ​មក​លេប​តាម​វេជ្ជបញ្ជា​របស់​គ្រូ​ពេទ្យ​។

 

អ្នក​ប្រដាល់​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង​រូប​នេះ​​បន្ត​ថា ​ស្ថាន​ភាព​​របួស​មិន​ទាន់​ប្រាកដ​ពេល​វេលា​​បាន​ធូរស្រាល​ឡើយ ប៉ុន្តែ​ការ​ប្រកួត​ជា​មួយ​ថៃ​​នា​ខែ​ក្រោយ​នៅ​​សង្វៀន​​បាយ័ន​នោះ​ប្រហែល​ជា​បោះបង់​ចោល​វិញ​ ប្រសិន​បើ​​​​មិន​អាច​​ជាសះស្បើយ​ទាន់​ពេល​វេលា។ រំចង់ មិន​ទាន់​​​ប្រាប់​ទៅ​ខាង​​ស្ថានីយ​​ទូរទស្សន៍​បាយ័ន​ដើម្បី​បោះបង់​ការ​ប្រកួត​​របស់​ខ្លួន​ដើម​ខែ​ក្រោយ​នេះ​ឡើយ ពី​ព្រោះ​រង់​ចាំ​​ព្យាបាល​ឲ្យ​បាន​យូ​​រ​បន្តិច​សិន​។

 

កែវ រំចង់ កំពុង​ហ្វឹកហាត់​​ត្រៀម​ខ្លួន​ចូល​រួម​​ប្រកួត​កម្ម​វិធី​ Thai Fight នា​ថ្ងៃ​ទី៣១ ខែ​​ធ្នូ ឆ្នាំ​២០១៥​ ដើម្បី​សងសឹក ​Iquezang ​នៅ​ទឹក​ដី​ថៃ​​​ ដែល​រូប​គេ​បាន​​ទទួល​បរាជ័យ​ដោយ​ពិន្ទុ​​នៅ​ទឹក​ដី​វៀតណាម​កាល​ពី​​​ខែ​តុលា ឆ្នាំ​២០១៥ កន្លង​ទៅ​។ ប៉ុន្តែ​​របួស​របស់​​កីឡាករ​រូប​នេះ​មិន​ទាន់​ប្រាកដ​ថា​ពេល​ណា​ជាសះស្បើយ​ទាន់​ពេល​ប្រកួត​នេះ​ឬ​យ៉ាង​ណា​ទេ​៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​  ​​​​​