កូន​កំពុងតែ​យំ​គួរ​លួង​បែបណា​ទើប​ល្អ​

កូន​កំពុងតែ​យំ​គួរ​លួង​បែបណា​ទើប​ល្អ​

​ទារក​យំ​អាច​ដោយសារតែ​មូលហេតុ​ច្រើន ហើយ​ការ​យំ​ដោយ​គ្មាន​និយាយ​អ្វី​មួយ​ម៉ាត់​គឺ​ជា​ភាសា​តែ​មួយគត់​សម្រាប់​ការទំនាក់ទំនង​របស់​ពួកគេ​។ ទោះ​បី​ជា​រឿង​ទូទៅ​យើង​យល់ថា ក្មេង​យំ​ដោយសារ​គេ​ឃ្លាន​ក៏ដោយ ក៏​ការពិត​គេ​អាច​យំ​ដោយសារ​តែ​ហេតុផល​ផ្សេង​ទៀត​ដែរ​ដូចជា ងងុយ​គេង ត្រូវការ​ការយកចិត្ត​ទុកដាក់​កាន់តែច្រើន ផ្លាស់ប្តូរ​ខោ​ទឹកនោម ឬ​ខោ​ដែល​គេ​ស្លៀក​នោះ​មិន​មាន​ផា​សុកភាព​។

​ខណៈពេល​ដែល​ម្តាយ​គ្រប់រូប​នឹង​មាន​ការលំបាក​ក្នុងការ​លួង​ទារក​របស់​ខ្លួន​កុំឱ្យ​យំ​នោះ តែ​ការមិន​ខ្វល់​អំពី​ការ​យំ​របស់គេ​ពិតជា​មាន​គ្រោះថ្នាក់​ខ្លាំងណាស់​។ បើសិន​ជា​អ្នក​បាន​ព្យាយាម​ធ្វើ​រឿង​គ្រប់យ៉ាង​អស់​ហើយ​ដូចជា ឱ្យ​កូន​បៅ ផ្លាស់ប្តូរ​ខោ​ទឹកនោម ឬ​ឱ្យ​គេ​លេង​របស់​លេង​រួច នៅតែ​មិន​អាច​ដោះស្រាយ​បាន​នោះ អ្នក​ក៏​មិន​ត្រូវ​ទុក​គេ​ចោល និង​មិន​ស្វែងរក​ដំណោះស្រាយ​បន្ថែម​ដែរ​។

​បើសិនជា​គ្មាន​អ្វី​អាច​ជួយ​អ្នក​ក្នុងការ​លួង​កូន​បាន​ទេ ចូរ​លើក​គេ​ពរ ផ្តល់​ភាព​កក់ក្តៅ និង​ប្រើ​សម្លេង​លួង​គេ​ម្តងវិញ​ទៅ​។ ប៉ុន្តែ​មិន​ត្រូវ​ទុក​គេ​ឱ្យ​យំ ហើយ​ប្រើ​សម្លេង​មួរ​ម៉ៅ​របស់ខ្លួន​ធ្វើ​លើ​គេ​ឡើយ​។ អ្នកជំនាញ​ខាង​ចិត្តសាស្ត្រ​ជឿថា សកម្មភាព​បែប​នេះ​អាច​ធ្វើ​ឱ្យ​កូន​នៅ​កាន់តែ​ឆ្ងាយ​ពី​ម្តាយ​ខ្លួន ហើយក៏​អាច​នាំឱ្យ​កូន​ទៅ​ជា​មាន​អាកប្បកិរិយា​ឆេវឆាវ​នៅពេល​ចេះ​ដើរ​តេសតាស ឬ​ធំ​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។