​វិធី​ងាយៗ​នឹង​លឿន​ក្នុងការ​បន្ធូ​រក​ការ​រោយ​ភ្នែក​

​វិធី​ងាយៗ​នឹង​លឿន​ក្នុងការ​បន្ធូ​រក​ការ​រោយ​ភ្នែក​

​ការ​សម្លឹង​មើល​កញ្ចក់​កំព្យូទ័រ ឬ​ទូរស័ព្ទដៃ និង​ថា​ប្លេត​រយៈពេល​ច្រើន​ម៉ោង ឬ​អាន​អក្សរ​នៅ​កន្លែង​មាន​ពន្លឺ​ខ្សោយ​គឺជា​រឿង​ដែល​នាំឱ្យ​ភ្នែក​នឿយហត់ ឬ​អស់កម្លាំង​ញឹកញាប់​បំផុត​។ ការ​គេង​មិនបាន​គ្រប់គ្រាន់​ក៏​អាច​នាំ​ឱ្យ​រោយ​ភ្នែក ដែល​ជាហេតុ​នាំ​ឱ្យ​ភ្នែក​អស់កម្លាំង ហើម​ភ្នែក ភ្នែក​ទៅ​ជា​ព្រឹល ឈឺក្បាល រលាក​ភ្នែក រមាស់​ភ្នែក ឬ​ហូរ​ទឹកភ្នែក​បានដែរ​។ ជំនួស​ឱ្យ​ការប្រើប្រាស់​ថ្នាំ អ្វី​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ដោះស្រាយ​អាការៈ​ភ្នែក​ខាងលើ​បាន​លឿន​នោះ សូម​ពិនិត្យ​អំពី​វិធីសាស្ត្រ​ដូចខាងក្រោម​នេះ​៖

ម៉ាស្សា​
ចូរ​ម៉ាស្សា​ត្របកភ្នែក និង​នៅ​ជុំវិញ​ចិញ្ចើមថ្នមៗ​ដោយ​ប្រើ​ម្រាមដៃ​រយៈពេល ២០​វិនាទី ចំនួន ២ ទៅ​៣​ដង​ក្នុង​មួយថ្ងៃ​។ ការ​ម៉ាស្សា​ជា​ទៀងទាត់​មិន​ត្រឹមតែ​ជួយ​បន្ធូរ​សម្ពាធ​ដល់​សាច់ដុំ​ភ្នែក​ទេ តែ​ក៏​ជួយ​ពង្រឹង​ដល់​ចរន្តឈាម​រត់​ផងដែរ​។

ប្រើ​បាតដៃ​
តិច​និច​មួយ​នេះ​គឺជា​វិធីសាស្ត្រ​យោ​ហ្គាដ៏​ពេញនិយ​មមួយ​សម្រាប់​ព្យាបាល​អាការៈ​ភ្នែក​។ ចូរ​ខាត់​បាតដៃ​ទាំង​សងខាង​រហូត​ដល់​វា​ក្តៅ​ឧ​ណ្ហៗ​។ បន្ទាប់មក​យក​បាតដៃ​នោះ​ដាក់​លើ​ភ្នែក​រយៈពេល ២ ទៅ​៣​នាទី និង​សម្រាក​ចុះ​។ ការធ្វើ​បែប​នេះ​នឹង​ផ្តល់​ពេលវេលា​សម្រាក​ដល់​ភ្នែក​កាន់តែច្រើន​ពី​ការ​សម្លឹង​មើល​ពន្លឺ​។

ត្រសក់​
ការប្រើ​ចំណិត​ត្រសក់​ស្អំ​ភ្នែក​នឹង​ផ្តល់​ភាព​ត្រជាក់​ដល់​ភ្នែក​តាម​បែប​ធម្មជាតិ​។ សារធាតុ Astringent របស់​ត្រសក់​នឹង​ជួយ​សម្រួល​ដល់​បញ្ហា​ភ្នែក​ដែល​កំពុងតែ​អស់កម្លាំង​បាន​។ ចូរ​ដាក់​ចំណិត​ត្រសក់​ត្រជាក់​នៅលើ​ភ្នែក​រយៈពេល ៣ ទៅ​៤​នាទី និង​ផ្តល់​ពេលវេលា​ឱ្យ​ភ្នែក​សម្រាក​ចុះ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។