ផលវិបាក​ដែល​អាច​កើតមាន​នៅពេល​មាន​ជំងឺ​ពុក​ឆ្អឹង​

ផលវិបាក​ដែល​អាច​កើតមាន​នៅពេល​មាន​ជំងឺ​ពុក​ឆ្អឹង​

​ជំងឺ​ពុក​ឆ្អឹង​គឺជា​ជំងឺ​មួយ​ដែល​ធ្វើឱ្យ​ឆ្អឹង​ខ្សោយ និង​ផុយ ដូច្នេះ​ទោះបីជា​ការ​ដួល ឬ​មាន​ការប៉ះទង្គិច​តិចតួច​ដូចជា ការបត់​ខ្លួន ឬ​ក្អក​ក៏​អាច​ធ្វើឱ្យ​ឆ្អឹង​បាក់​បានដែរ​។ ការ​បាក់ឆ្អឹង​ដោយសារ​ជំងឺ​ពុក​ឆ្អឹង​ភាគច្រើន​កើត​លើ​សន្លាក់​ត្រគៀក កដៃ ឬ​ឆ្អឹង​កង​ខ្នង​។

​ឆ្អឹង​គឺជា​ជាលិកា​មានជីវិត​ដែល​អាច​នឹង​ប្រឈម​នឹង​ការខូចខាត និង​ផ្លាស់ប្តូរ​ដែរ​។ ជំងឺ​ពុក​ឆ្អឹង​កើតឡើង​នៅពេល​ការបង្កើត​ឆ្អឹង​ថ្មី​មិន​បាន​រក្សា​ឱ្យ​មាន​ចំនួន​ច្រើន​ជាង​បញ្ចេញ​ចោល​។

​ការ​បាក់បែក​ឆ្អឹង ជាពិសេស​ឆ្អឹង​កង​ខ្នង ឬ​ត្រគៀក​គឺជា​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​បំផុត​នៃ​ជំងឺ​ពុក​ឆ្អឹង​។ ការ​បាក់ឆ្អឹង​នៅ​សន្លាក់​ត្រគៀក​ច្រើន​តែ​បណ្តាលមកពី​ការ​ដួល និង​អាច​បណ្តាលឱ្យ​ពិការភាព និង​ស្លាប់​ផង​ក្រោយពី​វះកាត់​រួច ជាពិសេស​មនុស្ស​វ័យ​ចំណាស់​តែម្តង​។

​ករណីខ្លះ ការ​បាក់ឆ្អឹង​កង​ខ្នង អាច​កើតឡើង​ទាំង​មិន​មាន​ការ​ដួល​ផង​។ ឆ្អឹង​ដែល​បង្កើត​ជា​ឆ្អឹង​កង​ខ្នង​អាច​នឹង​ខ្សោយ​នៅពេល​ដែល​ឆ្អឹង​នោះ​ពុក​ខ្លាំងពេក ដូច្នេះ​វា​អាច​នឹង​មាន​អា​ការៈឈឺ​ខ្នង ស្រុញ​កំពស់ និង​កោង​ខ្នង​ទៅមុខ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។