បើក​ម៉ូតូ​ជែង​ក្បួន រថយន្ត​ទេសចរ មិន​ផុត​បុក​ស្លាប់​

មណ្ឌគិរី: បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​និង​កន្លែង ខ​ណះ​បើក​ម៉ូតូ​ជែង​ក្បួន​រថយន្ត​ទេសចរ មិន​ផុត​ក៏​បុក​ពេញទំហឹង តែម្តង​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​
​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​រមណីយដ្ឋាន​ចំការ​កាហ្វេ ក្នុងភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ហោ ស្រឿ​ន អាយុ​៤៨​ឆ្នាំ ជា​ចៅសង្កាត់រ​មនា រស់នៅក្នុង​ភូមិ​ខាងលើ​។ បើតាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ សង់​កូ​រេ មួយគ្រឿង​ជិះ​ដោយ​បុរស​ម្នាក់ ក្នុង​ល្បឿន​លឿន និង​បើក​ជែង​ខ្សែ​រថយន្ត​ទេសចរណ៍​ក្នុងទិសដៅ​ពី​លិចទៅ​កើត មិន​ផុត​ក៏ត្រូវ​បាន​រថយន្ត​ទេសចរ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2T-5114 បុក​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង តែម្តង​។​

​ក្រោយពី​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​ឈប់ និង​រត់​គេចខ្លួនបាត់​។ ភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ចុះមក​អន្តរាគមន៍ និង​វាស់វែង រួច​បាន​យក​វត្ថុតាង​ទាំង​
២​ទ​ភ​រក្សាទុក​ដើម្បី​រង់​ចាម​ដោះស្រាយ​គ្នា​តាមច្បាប់​ជា​ក្រោយ​។ ចំណែក​សាកសព​ត្រូវបាន ក្រុមគ្រួសារ​មក​ទទួល​យក ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

បើក​ម៉ូតូ​ជែង​ក្បួន រថយន្ត​ទេសចរ មិន​ផុត​បុក​ស្លាប់​

បើក​ម៉ូតូ​ជែង​ក្បួន រថយន្ត​ទេសចរ មិន​ផុត​បុក​ស្លាប់​