​ម៉ូតូ​បុក​រថយន្ត​ឡិចស៊ីស​​មិន​មាន​រង​របួស​តែ​ចរចា​គ្នា​មិន​ត្រូវ

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​​បុក​រថយន្ត​ឡិច​ស៊ី​ស​RX330 ​​កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៥ ​វិច្ឆិកា ២០១៥ តាម​បណ្តោយ​ផ្លូវ​​លេខ​១២៥​ ​​កែង​ផ្លូវ​ព្រះ​សីហ​នុ ​ស្ថិត​នៅ​ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន ។

ម៉ូតូ​​​​ធុន​​សេ​១២៥ ព​ណ៌​ខ្មៅ អត់​ស្លាក​លេខជិះ​គ្នា​៤​នាក់ (ស្រី​២​នាក់​) ​គោលបំណង​ទៅ​ដើរ​លេង​នៅ​កោះ​ពេជ្រ ទិស​ដៅ​តាម​​មហាវិថី​​ព្រះ​សីហ​នុ ចំណែក​រថយន្ត​ម៉ាក​ឡិច​ស៊ីស​RX330 ព​ណ៌ខ្មៅ ពាក់​ស្លាក​លេខ​នគរបាល​២២០១៨ ជិះ​ពី​ត្បូង​ទៅ​ជើង​បត់​ឆ្វេង​ឆ្លងផ្លូវ​ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ​គេ​ឃើញ​ម៉ូតូ​​ជិះ​លឿន​ពេក​​លុះ​មក​ដល់​ចំណុច​ផ្លូវកែង​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ក្រ​ពឹត​ទ្វារ​ក្រោយ​ចំហៀង​ខាងឆ្វេង ចំណែក​អ្នកជិះ​ម៉ូតូ​មិន​មាន​រង​របួស​ទេ គ្រាន់តែ​ខូចខាត​​ម៉ូតូ ។

ក្រោយ​ពេល​កើតហេតុ​ ភាគី​ទាំង​២​ធ្វើការ​ចរចា​មិន​ត្រូវ​គ្នា ទើប​សមត្ថកិច្ច​​​មក​ដល់​​ធ្វើកា​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​រង់​ចាំ​​ដោះស្រាយតាម​ច្បាប់ ៕