ឆេះ​ហាង​កាហ្វេ «​សុខ ស្រី​មុំ​» ភ្ញាក់ផ្អើល​ទាំង​ព្រឹក ​នៅ​កណ្តាល​ក្រុង​កំពង់ចាម

ខេត្ត​កំពង់ចាម ៖ ហាង​កាហ្វេ​មួយ​កន្លែង​យីហោ «​សុខ ស្រី​មុំ​» ដែល​មាន​ទីតាំងស្ថិត​​ក្នុងភូមិ​ជ្រោយ​ថ្ម សង្កាត់​បឹង​កុក ក្រុង​កំពង់​ចាម ​ត្រូវ​បាន​អគ្គិភ័យ​លេបត្របាក់​អស់ទាំង​ស្រុង ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​​ កាលពី​វេលា​ម៉ោង​០៧​ព្រឹក​ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១៥ ។

ប្រភព​ពី​សាក្សី​ឱ្យ​ដឹង​ថា មូល​ហេតុ​ដែល​ឆេះ​មិនដឹងនោះទេ តែមុន​ដំបូង​​ឃើញ​មាន​អណ្តាតភ្លើង​ឆេះ​តិច​ៗ​ចេញពី​កន្លែង​ឆុង​កាហ្វេ ខណៈ​​ដែល​មាន​មនុស្ស​៥-៦​នាក់​នៅ​ក្នុង​ហាង​កាហ្វេ​នោះ តែ​មិន​បាន​នាំ​គ្នា​ជួយ​ពន្លត់​ទេ បែរ​ជា​​រត់​ចេញ​មក​ក្រៅ​វិញ ធ្វើ​ឱ្យ​អណ្តាត​ភ្លើង​នោះ​កាន់តែ​ឆាបឆេះ​ខ្លាំង​ៗ​ទៅ ​​តែ​​ម្តង តែ​​មិនមានមនុស្ស​ណា​ម្នាក់រងគ្រោះ​ថ្នាក់​​នោះ​​ទេ ។

ទោះបីជា​យ៉ាងណា ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​នេះ ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ ​បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត ​​បញ្ជា​ឱ្យ​រថយន្ត​ពន្លត់​​អគ្គិភ័យ​របស់​ស្នងការ​ខេត្ត ​ចុះ​មក​បាញ់​ពន្លត់​ចំនួន​២​គ្រឿង​ផង​ដែរ ។ បច្ចុប្បន្ន រហូត​មក​ដល់​វេលា​ម៉ោង​នេះ រថយន្ត​ក៏​នៅ​តែ​បន្ត​បាញ់ ដើម្បី​កុំឱ្យ​​ឆេះ​រាលដាល​ដល់​ផ្ទះ​ដទៃ​ទៀត ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព