បំរែបំរួលស្បែកទាំង ៤ប្រភេទនឹងកើតឡើងនៅពេលស្ត្រីមានផ្ទៃពោះ

បញ្ហាស្បែក​ប្រែប្រួល និងឡើង​កន្ទួលៗ​លើស្បែក​កើតឡើង​ចំពោះស្ត្រី​មានផ្ទៃពោះ​ជារឿង​មួយ​ធម្មតាទេ។ អ្នកនឹង​ជួបបញ្ហា​ស្បែក​ប្រែប្រួល​ដូចជា៖ ស្នាមសង្វារ, ហើម​សរសៃវ៉ែន, ស្បែក​ស្ងួត និង​កន្ទួលរមាស់, ស្នាមអុចៗ និងពងបែក​លើស្បែក។

បំរែបំរួលស្បែកទាំង ៤ប្រភេទនឹងកើតឡើងនៅពេលស្ត្រីមានផ្ទៃពោះ
ជាធម្មតា ការប្រែប្រួលទាំងនេះ​កើតឡើងក្នុង​កំឡុងពេល​មករដូវចុងក្រោយ​របស់ស្ត្រីមាន​ផ្ទៃពោះ។ ឧទាហរណ៏៖ ក្នុងកំឡុង​ពេលត្រីមាសទី ២ចុង​ក្រោយ និងឈាន​ទៅដល់​ត្រីមាស​ទី ៣។ បំរែបំរួលស្បែកទាំង ៤ប្រភេទនឹងកើតឡើងនៅពេលស្ត្រីមានផ្ទៃពោះ
បញ្ហាស្បែក​ប្រែប្រួល និងឡើង​កន្ទួលៗ​លើស្បែក​កើតឡើង​ចំពោះស្ត្រី​មានផ្ទៃពោះ​ជារឿង​មួយ​ធម្មតាទេ។ អ្នកនឹង​ជួបបញ្ហា​ស្បែក​ប្រែប្រួល​ដូចជា៖ ស្នាមសង្វារ, ហើម​សរសៃវ៉ែន, ស្បែក​ស្ងួត និង​កន្ទួលរមាស់, ស្នាមអុចៗ និងពងបែក​លើស្បែក។

ជាធម្មតា ការប្រែប្រួលទាំងនេះ​កើតឡើងក្នុង​កំឡុងពេល​មករដូវចុងក្រោយ​របស់ស្ត្រីមាន​ផ្ទៃពោះ។ ឧទាហរណ៏៖ ក្នុងកំឡុង​ពេលត្រីមាសទី ២ចុង​ក្រោយ និងឈាន​ទៅដល់​ត្រីមាស​ទី ៣។ បញ្ហាស្បែក​ប្រែប្រួល​ទាំងនេះបណ្តាល​មកពីបំលាស់ប្តូរ​អរម៉ូន​នៅក្នុង​រាងកាយ។ ហើយប្រព័ន្ធភាពស៊ាំ​ក៏ជាមូលហេតុ​មួយធ្វើឲ្យ​ស្បែក​ប្រែប្រួល​ផងដែរ។

យោងតាម​អ្នកជំនាញ​ជាច្រើនបាន​ឲ្យដឹងថា បញ្ហាស្បែកប្រែប្រួល​ទាំងនេះនឹង​បាត់ទៅវិញអស់ក្រោយ​ពេលសម្រាល​កូនរួច។ តែទោះបីជាយ៉ាង​ណា ស្នាម​សង្វារ និង​ស្នាមអុចខ្មៅ​មួយចំនួន​អាច​នឹងនៅ​មើលឃើញ​ស្រាលៗ ឬក៏អាច​បាត់ទៅវិញ​ជា​រៀងរហូត។

មានសមាសធាតុ​ផ្សំ​មួយចំនួន​ដែលស្ត្រី​មាន​ផ្ទៃពោះអាច​លាបលើរាងកាយ​បាន ដើម្បីព្យា​បាល និងកម្ចាត់​បញ្ហាស្បែក​ប្រែប្រួល ឬកន្ទួល​រមាស់។ ដូច្នេះ ខាង​ក្រោមនេះ​ជាបំរែបំរួល​ស្បែក​ធ្ងន់ធ្ងរ​មួយចំនួន​ដែលស្ត្រីមានផ្ទៃពោះ​ត្រូវជួបប្រទះ​ក្នុង​រយៈពេល ៩ខែ៖

ហើមសរសៃវ៉ែន (ហើមជើង)
អាការៈហើមសរសៃ​នេះនឹងកើតឡើង​នៅពេលណាមួយ​ក្នុងកំឡុងពេល​មានផ្ទៃពោះ។ អាការៈហើមសរសៃ​នេះបណ្តាល​មកពីការ​កើនឡើង​នៃកម្រិតឈាម និងភាព​ប្រែប្រួល​ផ្សេងៗ​ទៀត។ ដើម្បីការពារ​ពីបញ្ហាហើមជើង​នេះ ស្ត្រីមានផ្ទៃពោះ​មិនត្រូវឈរ​យូរពេក ហើយក៏មិនត្រូវអង្គុយ​គងទាក់ខ្លាដែរ។ ស្ត្រីមានផ្ទៃពោះ​ក៏គួរតែ​រក្សាទម្ងន់ខ្លួនឯង​ឲ្យបានល្អ និង​រក្សាភាព​សកម្មលើ​រាងកាយ ដើម្បីឲ្យ​ចរាចរណ៏សរសៃឈាម​ដើរបាន​ស្រួល។

ចេញសរសៃឈាម​ក្រហម
អាការៈចេញ​សរសៃឈាមក្រហម​ជាបំរែបំរួល​ស្បែក​មួយប្រភេទទៀត​ដែលកើត​មានចំពោះស្ត្រីមាន​ផ្ទៃពោះ។ វាបណ្តាល​មកពី​អរម៉ូន​បានប៉ះពាល់​ទៅដល់​បំពង់សរសៃឈាម​នៅក្នុង​រាងកាយ។ អាការៈចេញ​សរសៃឈាមក្រហម​នេះនឹងបាត់ទៅវិញ បន្ទាប់ពីស្ត្រី​សម្រាលកូន​រួច។

ពងបែក
ជាធម្មតា អាការៈនេះ​កើតឡើង​ក្នុងកំឡុងត្រីមាសទី ៣។ ជាលិកាមាន​ពណ៌ក្រហម, ពក និង​កន្ទួល។ ជាទូទៅ ពងបែក​នេះច្រើនឃើញ​នៅក្បែរៗ​ស្នាម​សង្វារត្រង់គូទ, ដៃ និង​តំបន់​ភ្លៅ។ ការងូត​ទឹកលាយ​ជាមួយនឹង​ម្សៅ​ធ្វើនំ ឬស្រូវសាលីអាច​ជួយព្យាបាលពង​បែកលើស្បែក​បានយ៉ាង​មានប្រសិទ្ធិភាព។

ស្នាម​សង្វារ
ស្នាមសង្វារ​ជាបំរែបំរួល​ស្បែក​មួយដែល​កើតឡើង​ក្នុងកំឡុងពេល​ចាប់ផ្តើម​មានផ្ទៃពោះ​ដំបូង នៅពេលពោះ​ចាប់ផ្តើម​ធំឡើង។ ស្នាមសង្វារ​កើតឡើង​នៅលើក្បាលពោហ, សុដន់ និងភ្លៅ​ខាងលើ។ ជាធម្មតា ស្នាមសង្វារ​នេះនឹងមើល​ឃើញស្រាលៗ បន្ទាប់ពីសម្រាល​កូនរួច ប៉ុន្តែត្រូវចំណាយ​ពេលវេលា​យូរដើម្បីឲ្យ​វាបាត់ទៅ​វិញអស់។

ស្នាមអុច​ខ្មៅលើថ្ពាល់
ជាទូទៅ​បញ្ហានេះបណ្តាលមកពីតំណរពូជ ហើយ​វាអាចព្យាបាល​បានដោយ​ប្រើឱសថធម្មជាតិ៕

ដោយ៖ ដារ៉ា

ប្រភព៖ pregnancy

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • បំរែបំរួលស្បែកទាំង ៤ប្រភេទនឹងកើតឡើងនៅពេលស្ត្រីមានផ្ទៃពោះ