បើក​ម៉ូតូ​លឿនពេកជាន់​ហ្វ្រាំង​មិនទាន់​បុក​អ្នក​ដើរ​ឆ្លងថ្នល់​របួសធ្ងន់​-ស្រាល​៣​នាក់​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​មនុស្ស​​​៣​នាក់​បាន​រង​របួសធ្ងន់-ស្រាល ក្រោយ​ពី​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពីវេលា​ម៉ោង​៩​ និង​៤០​នាទី​យប់​ ថ្ងៃ​ទី​២៥​ វិច្ឆិកា​ ​២០១៥ លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ភ្នំ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​នគរបាល​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរ បាល​ស្រុក​មង្គល​បូ​រី បាន​ឲ្យ​ដឹង​នៅ​ព្រិ​ក​មិ​ញ​នេះ​។

​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា​ តាម​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា ដំបូង​មាន​ម៉ូតូ​១​គ្រឿងម៉ាក​ហុងដា​ធុន​សេ​១២៥ ស៊េរី​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ​. 1F.5439 បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បើក​ដោយ​ឈ្មោះ​សឿ​ន សម្បត្តិ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ មាន​ទី​លំនៅប្រឡាយ​ហ្លួង​ក្រោម ឃុំប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ឌុ​ប​ឈ្មោះ​តាន់ វណ្ណៈ ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា ពេល​ដល់​កន្លែង​កើតហេតុ បាន​បុក​អ្នក​ថ្មើ​ង​ជើង ឈ្មោះ​យ៉ុ​ន វ៉ា​ន់​និ​ត ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ចំការ​តា​ដោក ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី  ដែល​ដើរ​ចេញពី​រោងការ​ឆ្លងថ្នល់​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច បណ្តាល​ឲ្យ​ឈ្មោះ​យ៉ុ​ន វ៉ា​ន់​និ​ត រង​របួសធ្ងន់​ស្រាំ​ឆ្អឹងត្រគាក បញ្ជូន​ទៅ​សំរាក​ព្យាបាល​នៅ​គ្លី​ក​និក​គ​ន្ធា​រ៉ា​វី ។​

ចំណែក​ឈ្មោះ​សឿ​ន សម្បត្តិ ក៏​រង​របួសធ្ងន់ចំហៀង​ក្បាល​ខាងស្តាំដែរ និងឈ្មោះ​តាន់ វណ្ណៈ រង​របួសស្រាល បច្ចុប្បន្ន​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ច័ន្ទ​វុ​ឌ្ឍី​ណា​វុ​ឌ្ឍ​ទាំង​២​នាក់ ។ ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​ដោយសារ​អ្នកបើកបរ​ម៉ូតូ​មាន​ល្បឿន​លឿន ពេល​ជួប​ឧ​បសគ្គ​ជាន់​ហ្វ្រាំង​មិន​ទាន់​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​តែ​ម្តង​។​ ចំណែក​វត្ថុ​តាង​ម៉ូតូ សមត្ថកិច្ច​បាន​នាំ​យក​មក​អធិការដ្ឋាន​នគរបាល​ស្រុកមង្គល​បូ​រី បន្ទាប់​ពី​ធ្វើការ​វាស់វែង​រួច ដើម្បី​ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ពេល​នៅ​ពេល​ក្រោយ​៕​​