អ្នកនំាពាក្យ ​៖ បុណ្យអុំទូកថ្ងៃទីពីរ​ម្សិលមិញមាន​មនុស្សប្រមាណ៧ទៅ៨ម៉ឺននាក់

រាជធានីភ្នំពេញ ៖ ​នៅថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ សំពះព្រះខែនិង​អកអំបុកកាលពីថ្ងៃទី២៥​ វិច្ឆិកាម្សិលមិញ ​មានប្រជាពលរដ្ឋ​មកចូលរួមកម្សាន្ត​នៅ​មុខព្រះបរមរាជវំាង វត្តភ្នំ ​និងនៅតាមសួនច្បារនានា ពិសេសចូលរួម​ទស្សនាការប្រគុំតន្រ្តី​ ​នៅ​មុខវត្តបុទុម ​និង​មជ្ឈមណ្ឌលកោះពេជ្រ​ ​ប្រមាណ៧ទៅ៨ម៉ឺននាក់ ។

នេះបើតាមការ​សន្និដ្ឋាននិងលើកឡើង​ដោយអ្នកនំាពាក្យសាលារាជធានីភ្នំពេញ​ លោក ឡុង ឌីម៉ង់​ នៅព្រឹកថ្ងៃទី២៦ វិច្ឆិកា ២០១៥​ ។ បើតាមអ្នកនំាពាក្យដដែល​ កាលពី​ថ្ងៃទី​មួយនៃព្រះរាជពិធី​បុណ្យអុំទូក​ បណ្តែតប្រទីប​ សំពះព្រះខែនិងអកអំបុក ​ពោលនៅថ្ងៃទី២៤ វិច្ឆិកា ​មានមនុស្សចូលរួមប្រមាណ៥ម៉ឺននាក់ ​ចំណែកនៅថ្ងៃទី២៦ ​វិច្ឆិកា ដែលជា​ថ្ងៃបិទបញ្ចប់នៃ​ព្រះរាជពិធីបុណ្យអុំទូក ​បណ្តែតប្រទីប សំពះព្រះខែ​និងអកអំបុក តាមការសន្និដ្ឋាន​នឹងអាចមានមនុស្សចូលរួម​ប្រមាណ៧ទៅ៨ម៉ឺន​​នាក់ផងដែរ ៕