បុណ្យអុំទូក៣ថ្ងៃ គ្រោះថ្នាក់ចរាចរផ្តាច់ជិវិតមនុស្ស ១៦នាក់ របួស៦១នាក់

ភ្នំពេញ៖ រយៈពេល៣ថ្ងៃ (២៣-២៥ វិច្ឆិកា) នៃពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ គ្រោះថ្នាក់ចរាចរលើដងវិថី បានផ្តាច់ជីវិតអ្នកដំណើរ ១៦នាក់ ៥០នាក់រងរបួសធ្ងន់ និង១១នាក់រងរបួសស្រាល។ នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។

របាយការណ៍ដដែលបានបញ្ចាក់ថា រយៈពេល៣ថ្ងៃកន្លងទៅនេះ បានធ្វើឲ្យខូចខាតម៉ូតូ ៥២គ្រឿង រថយន្តធុនស្រាល១៥គ្រឿង រថយន្តធុនធ្ងន់ ៤គ្រឿង យានផ្សេងៗចំនួន ៧គ្រឿង។  មូលហេតុនាំឲ្យគ្រោះថ្នាក់មានដូចជា ល្មើសល្បឿន២២ ស្រវឹង៨លើក មិនគោរពសិទ្ធិអាទិភាព ៦លើក មិនប្រកាន់ស្តាំ៥លើក បត់គ្រោះថ្នាក់៣លើក និងបើកប្រជែកគ្រោះថ្នាក់២លើ