រថយន្ត​២​គ្រឿង​បុក​គ្នា​ខូចខាត​ទាំង​សង​ខាង

​រាជ​ធានី​ភ្នំពេញ ៖ ​​រថយនុ្ត​តាក់ស៊ី​បុក​ជាមួយ​រថយន្ត​ម៉ែរ​សឺដេ​ស​​​ពេញទំហឹង​ បណ្តាល​ឱ្យ​​រង​កា​ខូចខាត​ទាំង​សងខាង ​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​​២​និង​១៥​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ​​វិច្ឆិ​​កា ​​២០១៥ ​​​នៅ​តាម​បណ្តោយ​ផ្លូវ​​លេខ​៣១០​និង​ផ្លូវ​លេខ​៦៣ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។

​សាក្សី​នៅ​កន្លែង​កើតហេតុ​ បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ម៉ែរ​សឺ​ដេ​ស ព​ណ៌ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2A-4242 បើក​យ៉ាង​លឿន​ពី​ត្បូង​ទៅ​ជើង​ តាម​ផ្លូវ​លេខ​៦៣ ចំណែក​រថយន្ត​តាក់ស៊ី​ម៉ាក SONATA ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ AT១៥-2០៥០២ បើកបរ​តាម​ផ្លូវ​លេខ​៣១០ ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​ដូច​គ្នា​ ​លុះមក​ដល់​ចំណុច​កើត​ហេតុ​​ផ្លូវកែង​ក៏​​បុក​​ជា​មួយ​រថយន្ត​ម៉ែរ​សឺ​ដេ​ស​ពេញទំហឹង អូស​ជាង​១០​ម៉ែត្រ​​ បណ្តាល​ឲ្យ​រថយន្ត​បង្ក​​ខ្ទេច​មួយ​កំណាត់​ខាង​មុខ តែ​មិន​មាន​អ្នក​រង​របួស​​នោះ​ទេ ។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មក​ដល់​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជ​ធានី​ភ្នំពេញ ដើម្បីរង់​ចាំ​​ដោះ​ស្រាយ​តាម​ច្បាប់ ៕