រថយន្ត​តា​កូ​ម៉ា​បុក​គុប​C៥០​ ស្លាប់​ម្នាក់​ របួសធ្ងន់​ម្នាក់​នៅ​ស្វាយ​ទាប

ខេត្តស្វាយរៀង ​៖ ​​​រថយន្ត​ម៉ា​កតា​កូ​ម៉ាបាន​បើក​បុក​​ជាមួយ​ម៉ូតូ​ហុងដា​គុប​មូល​ សេ​៥០​ពេញទំហឹង​លាន់​ដូច​រន្ទះ​បណ្តា​លឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ​និង​អ្នក​រួម​ដំណើរ​រង​របួស​បាក់​ភ្លៅ​ស្តាំ​បែកមុខ​សន្លប់​នៅ​នឹង​កន្លែង​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើងកាលពីរ​វេលា​ម៉ោង​១០ ​និង​៥០​នាទី​យប់​ ថ្ងៃ​ទី​២៥ ​វិច្ឆិកា​ ២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ ស្ថិត​នៅ​ភូមិ​លៀប​ ឃុំ​កណ្តៀង​រាយ​ ស្រុក​ស្វាយ​រៀង​។

បើ​តាម​មន្ត្រី​នគរ​បាល​ស្រុក​ស្វាយ​ទាប​បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ស្លាប់​​ឈ្មោះ​អាន រ​ដ្ឋា ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​ជាងសំណង់​ មាន​ទីលំនៅ​ភូមិ​ខាងកើត ​វត្ត​ឃុំ​ត្នោត​ ស្រុក​កំពង់​រោ​ទ៍ ​ជា​អ្នក​បើក​ម៉ូតូ​គុប​សេ​៥០ ​អត់​ស្លាក​លេខ​ ។​

រីឯ​អ្នក​រួម​ដំណើរ​ឈ្មោះ​នី​មុំ​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​មុខរបរ​កម្មករ​សំណង់​ មាន​ទីលំនៅ​ភូមិ​ស្វាយ​អង្គ ​ឃុំ​ប្រ​សូត្រ​ ស្រុក​ស្វាយ​ទាប ​រង​របួស​បាក់ជើង​ខាងស្តាំ​ និង​ដាច់​រលាត់​មុខមាត់​ធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង​ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុ​យ​ដឹក​មក​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​រហូត​ដល់​ម៉ោង​៧​​ព្រឹក​ទើប​រក​សាច់ញាតិ​ឃើញ​៕