ព្រះរាជ​ពិធីបុណ្យ​អុំទូក​ថ្ងៃ​ទី​២​ ​​បន្សល់​ទុក​​​​សំរាម​​​លើ​សួនច្បារ​ច្រើន​ជាង​ថ្ងៃ​ទី​១

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ប​ព្ចា​ប់​កាលពី​យប់មិញ​ថ្ងៃ​ទី​២ ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំ​ទូក បណ្តែតប្រទីប អកអំបុក ​និង​សំពះ​ព្រះ​ខែ​ ​គេ​សង្កេត​​ឃើញ​​​ទីតាំងកម្សាន្ត​សប្បាយ​នានា​​ ​​មាន​​​គំនរ​សំរាម​​​ពាសពេញ​សួនច្បារ​​ច្រើន​​ជាង​ថ្ងៃ​ទី​១ ដោយសារ​មាន​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាង​​ច្រើន​​កុះករ​ ។

គិត​ត្រឹម​វេលា​ម៉ោង៧​និង​​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៥ ​នេះ កម្មករ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​បោស​​​​សម្អាត​​កាក​សំណល់​សំរាម​​​នៅ​តាម​សួនច្បារ ​និង​តាម​​ដង​វិថីបាន​ស្អាត​វិញ​​ហើយ ៕​