ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​គំរាម​វាយប្រហារ​ឥណ្ឌូណេស៊ី​

​អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​ចាត់វិធានការ​ពង្រឹង​សុវត្ថិភាព​សន្តិសុខ​អាកាសយានដ្ឋាន​ក្នុងស្រុក ក្រោយ​មាន​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស និង​ភេរវកម្ម​វាយប្រហារ​ប្រទេស​ផ្សេងៗ​។ ប៉ុន្មាន​ថ្ងៃមុន​នេះ ក្រុង​ហ្សា​កាតា​បានទទួល​សារ​គំរាមកំហែង​មួយ​ផងដែរ​ពី​ក្រុម​ភេរវជន​។​

​យោងតាម​ក្រសួង​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី ក្នុង​វិធាន​ការពង្រឹង​សន្តិសុខ​ថ្មី​ប្រឈម​ភេរវកម្ម នៅតាម​អាកាសយានដ្ឋាន អាជ្ញាធរ​បង្កើន​ចំនួន​សត្វ​ឆ្កែ​ដែល​ទទួលបន្ទុក​ហិតក្លិន​វ៉ា​លី​ស បង្កើន​ការត្រួតពិនិត្យ​យានយន្ត​ដែល​ចូលក្នុង​អាកាសយានដ្ឋាន និង​ការត្រួតពិនិត្យ​បុគ្គលិក​បម្រើការ​នៅ​អាកាសយានដ្ឋាន​។

​យោងតាម​ស្ថានភាព​ជាក់ស្តែង វិធានការ​ទាំងនេះ​ត្រូវបាន​ចាត់ចែង​ឡើង ដោយសារតែ​ឥណ្ឌូណេស៊ី​បារម្ភ​ពី​សុវត្ថិភាព​សន្តិសុខ បន្ទាប់ពី​ឃើញ​ករណី​ភេរវកម្ម​ជាច្រើន​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ ពិសេស​ភេរវកម្ម​នៅ​ប៉ារីស និង​ភេរវកម្ម​កម្ទេច​យន្តហោះ​រុស្ស៊ី​នៅ​អេ​ហ្ស៊ី​ប​តែម្តង​។​

​ក្រសួង​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី​បាន​បន្ថែមថា អាកាសយានដ្ឋាន​ក្រុង​ហ្សា​កាតា​បានទទួល​ការគំរាមកំហែង កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​។ ប៉ុន្តែ ក្រសួង​មិន​ប្រាប់ថា តើ​សារ​នោះ​ចែង​យ៉ាងដូចម្តេចខ្លះ​ទេ​៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​