ឆា​នុ​ន ៖ មួយ​ក្បាច់ៗរបស់ សេង សូ​ណា ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើរតែ​ទប់​អារម្មណ៍​លែង​ជាប់​

ឆា​នុ​ន ៖ មួយ​ក្បាច់ៗរបស់ សេង សូ​ណា ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើរតែ​ទប់​អារម្មណ៍​លែង​ជាប់​ ឆា​នុ​ន ៖ មួយ​ក្បាច់ៗរបស់ សេង សូ​ណា ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើរតែ​ទប់​អារម្មណ៍​លែង​ជាប់​

​រាជធានី​ភ្នំពេញ : ឆា នុ​ន ជា​តារា​សម្ដែង​មិន​រើស​ទ្រនំ បាន​ប្រឡូក​ចូល​សិល្បៈ​តាំងពី​ឆ្នាំ​២០១២ និង​ធ្លាប់​សម្ដែង​នៅក្នុង​រឿង​ដុំ​ជាច្រើន​ដូចជា​រឿង ”​មេឃុំ​គំរូ​” “​ព្រាយ​ចិញ្ចឹម​កូន ”​ឃាតករ​ពិត​” ជាដើម និង​រឿង​ភាគ​ស្ថានីយ៍​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៩ រឿង “​កំពូល​អ្នកលេង​”​។​

 

​ទោះបីជា ឆា​នុ​ន បង្ហាញ​វត្ដ​មាននៅ​ក្នុង​ភាពយន្ដ​ជាច្រើន និង​មានរឿង​ខ្លះ​លោក​ទទួលបាន​តំណែង​តួឯក​ក្ដី ក៏​ទស្សនិកជន​មិនទាន់មាន​ការចាប់អារម្មណ៍​ខ្លាំង​លើ​រូបលោក​ប៉ុន្មាន​ដែរ ទើបតែ​ថ្មីៗ​នេះ​ពេល​លេចចេញ​រូបភាព​ជាច្រើន​សន្លឹក​ដែល​លោក​បាន​ថត​ជាមួយ កញ្ញា សេង សូ​ណា ជា​តារា​សម្ដែង​ម្នាក់​មហាជន​ស្គាល់​ថា ជាតា​រា​សិច​ស៊ី​ម្នាក់​ដែល​ចូលចិត្ដថ​ត​រូប​សម្ញែង​ដើមទ្រូង ដាក់​មុខ​កាមេរ៉ា​នោះ ធ្វើអោយ​មហាជន​ច្រើន​ងាក​មក​ចាប់អារម្មណ៍​លោក​។​

 

​អ្នក​ដែល​បានឃើញ​រូបថត​ប៉ុន្មាន​សន្លឹក​របស់លោក ឆា​នុ​ន និង​កញ្ញា សេង សេង​សូ​ណា ភាគច្រើន​សន្និដ្ឋានថា​រូបនោះ ជា​ឈុត​ឆាក​នៅក្នុង​រឿង​ណាមួយ​ដែល​ពួកគេ​ត្រូវ​សម្ដែង​ឈុត​ឆាក​ស្នេហា រោលរាល ធ្វើ​ឲ្យ​អ្នកទស្សនា​ក្ដៅ​សាច់​ជាមិនខាន ព្រោះ​មុនពេល​ដែល​រូប​ទាំងនោះ​លេច​ចេញមក​កញ្ញា សេង សូ​ណា ធ្លាប់បាន​ប្រកាស​ក្ដែ​ងៗ​ថា នាង​ចង់​ថត​រឿង​សិច​ម្ដង​ឲ្យ​ផ្អើល​ទោះបីជា​គេ​ដឹងថា ចេតនា​របស់​នាង​ចង់​ប្រើ​សំដី​ភ្គើ​ន​ទៅលើ​អ្នក​ដែល​រិះគន់​នាង​ចំពោះ​ការថត​សិច​ស៊ី​ក្ដី ប៉ុន្ដែ​រូបភាព​សិច​ស៊ី​របស់​នាង​នៅតែ​លេចចេញ​មកជា​បន្ដបន្ទាប់​។​

 

​ពាក់ព័ន្ធ​បញ្ហា​នេះ​លោក ឆា​នុ​ន ក៏​ទទួលស្គាល់​ក្នុង​រូបភាព​នេះ​ប្រសិនបើ​យក​ជា​សកម្មភាព​វីដេអូ វិញ​វា​មិន​ខុសពី​ឈុត​ឆាក​ស្នេហា​រោលរាល​ពិតប្រាកដ​មែន ប៉ុន្ដែ​រូបនោះ​ត្រូវ​អ្នកដឹកនាំ​ថត​យកតែ​រូបភាព​សន្លឹក​តែប៉ុណ្ណោះ​។ ដែល​រូប​ទាំងនោះ​ពួកយើង​បានចេញ​ទៅ​ថត​នៅ​បរទេស​ឯណោះ ហើយ​ផ​លិ​ផល​ទាំងនោះ​ក៏ត្រូវ​ចេញលក់​នៅ​បរទេស​ដែរ​។​

 

​លោក ឆា​នុ​ន បន្ដថា ខ្ញុំ​ធ្លាប់​សម្ដែង​រឿង​មួយចំនួន​ដែលមាន​ឈុត​ស្នេហា ប៉ុន្ដែ​មិន​ដល់​ប៉ុណ្ណឹង​ទេ តែ​ដល់​ប៉ះ​ស្ប៉ត​ផលិតផល​មួយ​នេះ​សឹងតែ​ទប់​អារម្មណ៍​លែង​ជាប់​។ ជាធម្មតា មនុស្ស​ប្រុស និង​ស្រី​ប៉ះ​សាច់​គ្នា​ផ្ទាល់ វា​ពិតជា​ពិបាកធ្វើ​អារម្មណ៍​ណាស់ ប៉ុន្ដែ​យ៉ាងណា​ក្រោយពី​ការថត​ស្ប៉ត​នោះ​ចប់ ពួកយើង​នៅតែ​ជា​មិ​ត្ដ  ភ័ក្ដិ​ធម្មតា​មិនមាន​គិត​អី​អោយ​ជ្រុលជ្រួស ឬក៏​មាន​ស្នេហា​នៅ​ខាងក្រៅ​ឆាក​ជាមួយគ្នា​ទេ​៕

ឆា​នុ​ន ៖ មួយ​ក្បាច់ៗរបស់ សេង សូ​ណា ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើរតែ​ទប់​អារម្មណ៍​លែង​ជាប់​

ឆា​នុ​ន ៖ មួយ​ក្បាច់ៗរបស់ សេង សូ​ណា ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើរតែ​ទប់​អារម្មណ៍​លែង​ជាប់​