ទិដ្ឋភាព​នៃ​ការ​ប្រមូល​សំរាម​​ក្រោយ​អំទូក​ថ្ងៃ​ទី ២


ទិដ្ឋភាព​នៃ​ការ​ប្រមូល​សំរាម​​ក្រោយ​អំទូក​ថ្ងៃ​ទី ២

កាល​ពី​ព្រឹក​ព្រហាម​​ក្រុម​បុគ្គលិក​ក្រុម​ស៊ិនទ្រី​ប្រមាណ​ជា ២២២ នាក់​ បាន​ងើប​ប្រមូល​សំរាម​នៅ​ជុំវិញ​បរិវេណ​មុខវាំង និង សួន​ច្បារ​​សម្ដេច​ហ៊ុនសែន​ ជាដើម។ ចាប់​ពី​ម៉ោង ជាង​ ៤ ទាប​ភ្លឺ​ រហូត​ដល់​ម៉ោង​​ជាង ៨ ព្រឹក​ទើប​ ការ​ប្រមូល​សំរាម​បាន​សម្រេច​​បាន​ ១០០%។ ការ​ប្រមូល​សំរាម​នេះ គឺ​​ជា សំរាម​ដែល​សេសសល់​ក្រោយ​ពី​ពិធី​បុណ្យ​អំទូក ​ថ្ងៃ​ទី ២។

 

លោក អ៊ិត ចាន់ដា ប្រធាន​​ការិយាល័យ​​សំអាត​ក្រុង នៃ​​ក្រុម​ហ៊ុន​ស៊ិនទ្រី បាន​និយាយ​ថា ដោយ​សារ​ថ្ងៃ​បុណ្យ​អំទូក​ ខុស​ពី​ថ្ងៃ​បុណ្យ​ផ្សេង​ៗ ដូចជា បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ឬ ពិធី​បុណ្យ​​ភ្ជុំ​បិណ្ឌ​ បុគ្គលិក​រមែង​​ទៅ​ស្រុក​កំណើត​ដូច្នេះ មិនមាន​អ្នក​សំអាត​នៅ​ក្នុង​ក្រុង​នោះទេ ប៉ុន្ដែ ពិធី​បុណ្យ​អំទូក​ជាទូទៅ​មនុស្ស​ភាគច្រើន​មក​ភ្នំពេញ ម៉្លោះហើយ​បុគ្គលិក​ស៊ិនទ្រី​នៅ​បន្ដ​ធ្វើ​ការ​ប្រមូល​សំរាម​​ដដែល ប៉ុន្ដែ ខាង​ក្រុម​ហ៊ុន បាន​ផ្ដល់​ប្រាក់​ OT និង ប្រាក់​លើក​ទឹក​ចិត្ត​។

 

លោក​បាន​និយាយ​ថា ក្រុម​ហ៊ុន​បាន​ត្រៀម​កម្លាំង​ ២២២ នាក់​ ក្នុង​ចំណោម​បុគ្គលិក​ស៊ិន​ទ្រី​ទាំង​អស់ ជាង ១០០០ នាក់ ដើម្បី​ត្រៀម​សំអាត​សំរាម​នៅ​ឯ​ជុំវិញ​បរិវេណ​មុខវាំង​ ព្រម​ទាំង​បង្កើន​កញ្ឆេរ និង ធុង​សំរាម​ ត្រៀម​សំរាប់​ឲ្យ​មហាជន​ចោល​សំរាម​ក្នុង​នោះ ប៉ុន្ដែ ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​នៅតែ​មិន​ព្រម​ចោល​សំរាម​ក្នុង​កញ្ឆេរ ឬ ធុង​ដដែល។

 

ទស្សនា​ទិដ្ឋភាព​​នៃ​ការ​ប្រមូល​សំរាម​​ព្រឹក​មិញ​ទាំង​អស់​គ្នា៖

 

 

ខាង​ក្រោម​នេះ គឺជា បុគ្គលិក​ក្រុមហ៊ុនស៊ិនទ្រី បាន​ដើរ​ប្រមូល​សំរាម​តាំង​ពី​ម៉ោង​ជាង ៤ ទាបភ្លឺ

 
ទិដ្ឋភាព​នៃ​ការ​ប្រមូល​សំរាម​​ក្រោយ​អំទូក​ថ្ងៃ​ទី ២

 
ទិដ្ឋភាព​នៃ​ការ​ប្រមូល​សំរាម​​ក្រោយ​អំទូក​ថ្ងៃ​ទី ២

 
ទិដ្ឋភាព​នៃ​ការ​ប្រមូល​សំរាម​​ក្រោយ​អំទូក​ថ្ងៃ​ទី ២

 
>ទិដ្ឋភាព​នៃ​ការ​ប្រមូល​សំរាម​​ក្រោយ​អំទូក​ថ្ងៃ​ទី ២

 

ការ​ប្រមូល​សំរាម​តាំង​ពី​ម៉ោង​ជាង​៤ភ្លឺ រហូត​ដល់​ម៉ោង ជាង​៨​ព្រឹក​ ទើប​រួចរាល់

 
ទិដ្ឋភាព​នៃ​ការ​ប្រមូល​សំរាម​​ក្រោយ​អំទូក​ថ្ងៃ​ទី ២

 
ទិដ្ឋភាព​នៃ​ការ​ប្រមូល​សំរាម​​ក្រោយ​អំទូក​ថ្ងៃ​ទី ២

 
ទិដ្ឋភាព​នៃ​ការ​ប្រមូល​សំរាម​​ក្រោយ​អំទូក​ថ្ងៃ​ទី ២

 
ទិដ្ឋភាព​នៃ​ការ​ប្រមូល​សំរាម​​ក្រោយ​អំទូក​ថ្ងៃ​ទី ២

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា