ទៅ​ញ៉ាំ​អាហារ​ពិចនិក​​លំហែ​នៅ​ខាង​ក្រៅ​ ព្រលឹង​ចុង​សក់​មិន​នឹក​ស្មាន​ថា​ក្រពា​មក​​ចូល​រួម​​ដែរ


ទៅ​ញ៉ាំ​អាហារ​ពិចនិក​​លំហែ​នៅ​ខាង​ក្រៅ​ ព្រលឹង​ចុង​សក់​មិន​នឹក​ស្មាន​ថា​ក្រពា​មក​​ចូល​រួម​​ដែរ

និស្សិត​​​​​សាកលវិទ្យាល័យ​​​ពីរ​នាក់​​បាន​ភ្ញាក់​ផ្អើល​​ទាំង​ព្រលឹង​ចុង​សក់​​ ពេល​ទៅ​ញ៉ាំ​អាហារ​ពិចនិក​​លំហែ​អារម្មណ៍​នៅ​ខាង​ក្រៅ​ ក្រោយ​ប្រទះ​នឹង​សត្វ​ក្រពា​​​​វារ​មក​ចូល​រួម​ដែរ។

 

ទៅ​ញ៉ាំ​អាហារ​ពិចនិក​​លំហែ​នៅ​ខាង​ក្រៅ​ ព្រលឹង​ចុង​សក់​មិន​នឹក​ស្មាន​ថា​ក្រពា​មក​​ចូល​រួម​​ដែរ


តាម​សារព័ត៌មាន NBC News​ និស្សិត​ប្រុស Michael Tamayo​ មក​ពី​សាកលវិទ្យាល័យ Florida សហរដ្ឋអាមេរិក​ ​បាន​ទៅ​ញ៉ាំ​អាហារ​​ថ្ងៃ​ត្រង់​ពិចនិក​​របស់​គាត់​ជា​មួយ​នឹង​មិត្តភ័ក្ដិ​និស្សិតម្នាក់ទៀតនៅ​មាត់​បឹង​​ Alice ក្នុង​ទី​​ក្រុង Gainesville រដ្ឋ​​ Florida។ ​កំពុង​តែ​រៀប​ចំ​​កន្លែង​គួរ​សម និង​​ស្រាយ​កញ្ចប់​យក​​អាហារ​ពិចនិក​​បម្រុង​មក​ញ៉ាំ​ ភ្លាម​​នោះ​ស្រាប់​តែ​​និស្សិត​ទាំង​ពីរ​នាក់​​​​ពើប​ប្រទះ​នឹង​​សត្វ​ក្រពា​មួយ​ក្បាល​នៅ​ក្បែរ​ពួក​គេ​តែ​ម្ដង។ ​​​​​

 

ក្រោយ​ពី​មើល​ទៅ​សត្វ​​ក្រពា ដោយ​ស្រឡាំងកាំង រំពេច​នោះ​​ក្រពា​បាន​​​ត្របាក់​យក​​នំ​សាំងវ៉ិច​​​របស់​ពួក​គេ​រួច​ស៊ី​ភ្លាម​ៗ។ ឃើញ​ហេតុការណ៍​បែប​នេះ​​និស្សិត​​ម្នាក់​ក៏​បាន​ទាញ​យក​ទូរសព្ទ​​មក​ថត​សកម្មភាព​សត្វ​ក្រពា​នោះ។ និស្សិតMichael បាន​ប្រាប់​ទៅ​សារព័ត៌មាន NBC News ថា​​សត្វ​ក្រពា​ដែល​គាត់​បាន​ជួប​នោះ​គឺ​ប្រហែល​ប្រវែង​៤​ហ្វ៊ីតថ៍​​ (១,២១​ម៉ែត្រ) ។ គាត់​បាន​បន្ត​ទៀត​ថា​គាត់​​មិន​ធ្លាប់​​​បាន​ប្រទះ​នឹង​សត្វ​ក្រពា​នៅ​ទី​នោះ​ពី​មុន​ឡើយ។

 

ទៅ​ញ៉ាំ​អាហារ​ពិចនិក​​លំហែ​នៅ​ខាង​ក្រៅ​ ព្រលឹង​ចុង​សក់​មិន​នឹក​ស្មាន​ថា​ក្រពា​មក​​ចូល​រួម​​ដែរ
 

វីដេអូ​ថត​ពី​សកម្មភាព​សត្វ​ក្រពា​ខាង​លើ​​ត្រូវ​បាន​បង្ហោះ​ចូល​ក្នុង​គណនី​យូធូប​ហើយ​មាន​អ្នក​​ចាប់​អារម្មណ៍​ទស្សនា​​ដល់​ចំនួន​​ជាង​១​សែន​នាក់៕

 
ទស្សនា​វីដេអូ​ខាង​ក្រោម៖ ​​​

ចុចអាន៖ បុរស​នេសាទ​ក្រពើ​​​​បាន​២​ម៉ឺន​ក្បាល​ ទម្លាយ​​អាថ៌កំបាំង​
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ mirror