គយ​ចល័ត​ភូមិ​កូន​ដំរី​គិត​តែ​ទារ​លុយ​ថែម ស្ត្រី​ម្នាក់​សាច់​ញាតិ​មេសាខា​គយ​ចាំ​ទារលុយ​ដែរ​

ខេត្ត​បន្ទាយ​មា​ជ័យ​៖ ឈ្មួញ​មួយ​ក្រុម​រក​ស៊ី​ដឹក​ទំនិញ​បាន​ចោទប្រកាន់​គយ​ចល័ត​ផ្លូវ​៥០​កូន​ដំរី​ខ្លាំង​ៗថា ទំនិញ​បង់​ព​ន្ធ​ហើយ​ទារ​ឱ្យ​បង់លុយទៀត ។ ​ចំណែក​រថយន្ត​ដឹក​ទំនិញ​ល្អ​នាំ​ចូល​ត្រូវ​បាន​ដាក់​ឱ្យបង់​ខែ​។

ឈ្មួញ​បាន​ប្រាប់​ថា មន្ត្រី​គយ​ចល័ត​ផ្លូវ​៥០​ ស្ថិត​ភូមិ​កូន​ដំរី​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ទំនិញ​ដែល​ឈ្មួញ​ដឹក​ចេញពី​ប៉ោយ​ប៉ែ​ត​ដែល​បាន​បង់ពន្ធ​ហើយ​ ត្រូវ​បាន​ទា​រលុយ​ក្រៅ​ទៀត​ ដូច​ជា​រថយន្ត​នី​ស្សាន់​មួយ​បាំង​កន្លះ​ដែល​ដឹក​ទំនិញ​ចាប់ឆាយ​ត្រូវ​បានឱ្យបង់លុយ​១៥​ទៅ​២០​ម៉ឺន​រៀល​ បើ​មិន​បង់​មិន​ឱ្យទៅ​មុខ​។

ឈ្មួញ​រូប​នោះ​បាន​បញ្ជាក់​ថា​ ​ទំនិញ​ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ​ត្រូវ​បាន​បង់ពន្ធ​នៅ​ចំណុច​មន្ត្រី​គយ​ផ្សា​រ៉ា​ដែល​គេ​បាន​ស្គាល់​ថា​ លោកស្រី ថង គឹ​ម​លេង (​ដែល​ជា​សាច់ញាតិ​)​លោក ថង សុ​ខាំ​ភូ ប្រធាន​សាខា​គយ ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​។​

ឈ្មួញ​ងឿងឆ្ងល់​ថា​ លោកស្រី ថង គឹ​ម​លេង មាន​តួនាទី​ភារកិច្ច​អី​ក្នុង​ស្ថាប័ន​គយ​ និង​រដ្ឋាករ​ប៉ោយ​ប៉ែ​ត​បានជា​វាយតំលៃ​ និង​ចេញ​ប័ណ្ណ​កំណត់​ឱ្យ​បង់ពន្ធ​រាល់​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ថៃ​។

ពាក់ព័ន្ធ​ករណី​នេះ​កោះ​សនិត​ភាព​បាន​ទំនាក់​ទំនង​តាម​ទូរ​ស័ព្ទ​ទៅ​លោក​​ថង សុ​ខាំ​ភូ ប្រធាន​សាខា​គយ​ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ដែរ​ តែ​មិន​អាច​ធ្វើការ​ទំនាក់ទំនង​បំ​ភ្លឺបាន​ទេ ម្សិល​មិញ​នេះ៕​