តួនាទី បុរសស្រ្ដី ក្នុងការរៀបចំ សម្រាប់ ការមានផ្ទៃពោះ

​ស្វាមី​របស់​អ្នក​អាច​ធ្វើនូ​វ​កាត​ព្វកិច្ច​ជា​ច្រើន​ជំនួយដល់អ្នក និ​ង​ផ្ដល់​កម្លាំងចិត្ដ​ដល់អ្នក​ក្នុងគ្រប់ទិ​ដ្ឋភាព​នៃការ​រៀបចំ ​សម្រាប់ការ ​​មាន​ផ្ទៃពោះរ​បស់អ្ន​ក ​។ ​ខា​ង​ក្រោម​នេះគឺជាវិធី​មួយ​ចំនួន សម្រាប់បុរស និង​ស្រ្ដី ​ដើម្បី​រៀប​​ចំ​មុនការមានផ្ទៃពោះ​៖ ​​
តួនាទី បុរសស្រ្ដី ក្នុងការរៀបចំ សម្រាប់ ការមានផ្ទៃពោះ
•  ​ធ្វើ​ការ​សម្រេច​ចិត្ដអំពី​ការ​មាន​ផ្ទៃ​ពោះ​៖ ​ប្រសិន​បើ​គូ​ភរិយា​ស្វាមីទាំង​ពីរ​នាក់ ប្រាថ្នា​នឹង​មាន​ផ្ទៃ​ពោះ ​ស្រ្ដី​ជា​ភរិយា​ចាំ​បាច់​ត្រូវ​​ថែ​ទាំ​សុខភាព​មុន​ពេលមាន​ផ្ទៃ​ពោះ​ និង​ចៀសវាងការជក់​បារី និង​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ជា​ដើម​ ។​
•  ​ការ​ធ្វើ​តេស្តឈាម​ និង​ការ​ទទួល​ការព្យាបាល​រោគឆ្លង​តាមរ​យៈការ​រួមភេទ នឹងជួយ​ឱ្យ​អ្នកប្រាកដ​ក្នុង​ចិត្ដ​ថា ​រោគ​មិន​ឆ្លង​ទៅ​កាន់​ដៃ​គូ​នារី​របស់​អ្នក​នោះ​ទេ​។​
•  ​ដៃ​គូ​បុរស​អាច​បង្កើន​សុខភាព​បន្ដ​ពូជ និង​សុខ​ភាព​រាង​កាយ​ទាំង​ស្រុងរបស់​ពួកគេ ​ដោយការ​កំណត់​ជាតិ​ស្រវឹង​ការ​ឈប់​ជក់​បារី ​ឬការប្រើប្រាស់ថ្នាំ​ញៀន ​ការ​បង្កើត​ជម្រើស​ទទួល​ទាន​អាហារ​ល្អ​ដើម្បីសុខ​ភាព ​និង​ការ​កាត់​​បន្ថយ​ភាព​តានតឹង​។ ​ការសិក្សាស្រាវ​ជ្រាវ​មួយ​ចំនួន​បាន​បង្ហាញឱ្យ​ឃើញ​ថា ​បុរស​ដែល​ទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន ជក់​បារី​ច្រើន ​ឬ​ប្រើ​ប្រាស់គ្រឿង​ញៀន​ អាចមានបញ្ហា​ជាមួយ​មេជីវិតឈ្មោល​របស់​ពួកគេ​។ ហេតុ​ផល​​ទាំង​អស់​នេះ ​អាចធ្វើ​ឱ្យ​អ្នក​ជាស្រ្ដី​ប្រឈម​ហ្នឹង​បញ្ហានៃការ​មានផ្ទៃ​​ពោះ​។ ប្រសិន​បើ​ដៃ​គូ​បុរស​របស់​អ្នក​មិន​ព្រម​ឈប់​ជក់បារីទេ ​ចូរ​អ្នក​សុំ​ឱ្យ​គាត់ទៅ​ជក់​ឱ្យ​ឆ្ងាយពី​អ្នក ​ដើម្បី​ចៀសវាងនូវផ​ល​ប៉ះពាល់​មិនល្អ ​នៃ​ការ​​ស្រូប​ផ្សែង​បារីពី​គាត់ ​។​
•  ​ដៃ​គូ​បុរសរ​បស់អ្នក​គួរ​តែ​ទៅ​ប្រឹក្សា​ជា​មួយ​វេជ្ជបណ្ឌិត អំពី​បញ្ហា​សុខ​ភាពផ្ទាល់របស់គាត់ ​អំពី​សាវ​តា​សុខ​ភាព​គ្រួសារ​របស់​គាត់ ​និង​អំពី​ប្រភេទឱសថណា​មួយដែល​គាត់​ប្រើប្រាស់ ។
•  ​មនុស្សដែលធ្វើការងារជាមួយ​សារធាតុ​គីមី និង​សារ​ធាតុ​ពុល​ដទៃ​ទៀត ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​កុំ​ឱ្យ​សារធាតុ​មិន​ល្អ​ទាំ​ងនេះ​ប៉ះ​ពាល់​ដ​ល់​ស្រ្ដី​ ។ តួ​យ៉ាង​ដូច​ជា ​មនុស្ស​ធ្វើ​ការ​ក្នុង​រោងចក្រ​ផលិត​ជី ​ឬ​រោង​ចក្រ​ផលិត​​ថ្នាំសម្លាប់​សត្វ​ល្អឹត​គួរ​តែផ្លាស់សំលៀក​បំពាក់​កខ្វក់ទាំង​​នោះ មុន​ពេល​ចូល​មក​ជិត​ស្រ្ដី​។ ពួក​គេ​គួរតែ​យក​សំលៀកពំពាក់​កខ្វក់​ទាំង​នោះ​ទៅបោក​គក់​ដាច់​ដោយ​ឡែកពី​សំលៀកបំពាក់រ​បស់ស្រ្ដី​ ៕ ​
អត្ថបទ៖ ដេវីដ
Source: onlymyhealth