​របៀប​ធ្វើ​ញាំ​ម្កាក់​ត្រី​ឆ្អើរ​

​គ្រឿងផ្សំ​៖- ​ម្កាក់ ​៤-៥ ​ផ្លែ​ (​សាប់ ​ឬ​ប្រើ​ប្រដាប់​ឈូស​)​
- ​ត្រីឆ្អើរ ២០០ ក្រាម​ (បេះ)​
- បង្គារ​ក្រៀម ​១០០ ​ក្រាម ​(ត្រាំ​ទឹក​ឲ្យ​ទន់​)​
- ​សណ្តែក​ដី ៣០០​ក្រាម (បុក​កុំ​ឲ្យ​ម៉ត់)
- ជី​គ្រប់​មុខ ​១ ក្តាប់​
- ខ្ទឹមស ១០០​ ក្រា​ម ​(​ចិ​ញ្ច្រាំ)
- ខ្ទឹម​ក្រហម​ ២០០​ ក្រាម ​(​ហាន់ជា​បន្ទះ)​
- ​ម្ទេស ៤-៥ ផ្លែ (ហាន់បញ្ឆិត​)​
- ​ស្ករស ១/២​ ស្លាប​ព្រាបាយ
- ទឹកត្រី ​១/២​ ស្លាបព្រាបាយ​
- ​ប៊ីចេង ​២ ស្លាប​ព្រា​កាហ្វេ​
​របៀប​ធ្វើ​ញាំ​ម្កាក់​ត្រី​ឆ្អើរ​
​វិធីធ្វើ៖​​យកចាន​ ធំ​បន្តិច​ដាក់ ម្កាក់​ ត្រីឆ្អើរ ​ខ្ទឹម​ស ​ខ្ទឹមក្រហម ​សណ្តែ​ក​​ដី ​បង្គា ទឹក​ត្រី ​ស្ករស ​និង​ប៊ីចេង​ច្របល់​ចូល​គ្នា​ឲ្យ​សព្វ ​ហើយ​ភ្លក់មើ​លតាម​ចំណង់​ចំណូល​ចិត្ត។​បញ្ជាក់​៖ ពេល​ដួស​ដាក់ចាន​ ចាំ​រោយ​​ជី និងម្ទេស​ពី​លើ ​ជា​ការ​ស្រេច​៕ ​
អត្ថបទ៖ ដេវីដ