គណៈប្រតិភូ​ក្រសួងមហាផ្ទៃ ជួបប្រជុំ​ជាមួយ ប្រធាន​គណៈ​អក្សរ​សម្ងាត់ ក្រសួងការពារជាតិ​វៀតណាម​

ភ្នំពេញ: គណៈប្រតិភូ​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ដឹកនាំ​ដោយ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ជួបពិភាក្សា​ជាមួយ លោក ដាំង វូ សឺ​ន ប្រធាន​គណៈ​អក្សរ​សម្ងាត់​រដ្ឋាភិបាល នៃ​ក្រសួង ការពារជាតិ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​រសៀល​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ទីក្រុង​ហាណូយ ទាក់ទង​ផែនការ សហប្រតិបត្តិការ​ឆ្នាំ​២០១៦ លើ​វិស័យ​អក្សរ​បំភ័ន្ត​អក្ខរៈ (​អក្សរ​សម្ងាត់​)​។​

​កិច្ចប្រជុំ​នេះ គឺមាន​រយៈពេល ៥ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​កិច្ចប្រជុំ​ផែនការ​សហប្រតិបត្តិកា​រ ឆ្នាំ​២០១៦ លើ​វិស័យ​អក្សរ​បំភ័ន្ត​អក្ខរៈ (​អក្សរ​សម្ងាត់​) រវាង​ក្រសួងមហាផ្ទៃ​កម្ពុជា ជាមួយ​ក្រសួងការពារជាតិ​វៀតណាម គឺ​ក្នុង​គោលបំណង​បន្ត​អភិវឌ្ឍន៍ និង​លើកកម្ពស់ ប្រសិទ្ធភាព សហប្រតិបត្តិការ ជួយ​គ្នា​ទៅវិញទៅមក ក្នុង​វិស័យ​អក្សរ​សម្ងាត់ របស់​ប្រទេស​ទាំងពីរ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឯម សំអាន បាន​មានប្រសាសន៍ នៅក្នុង​កិច្ចប្រជុំ​ថា គណៈប្រតិភូ​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​អរគុណ​ចំពោះ​លោក ដាំង វូ សឺ​ន និង​សហការី នៃ​គណៈ​អក្សរ​សម្ងាត់រ​រដ្ឋាភិបាល នៃ​ក្រសួងការពារជាតិ​វៀតណាម ដែល​បានទទួល​ស្វាគមន៍ គណៈប្រតិភូ​ក្រសួងមហាផ្ទៃ​កម្ពុជា យ៉ាង​កក់ក្តៅ​ប្រកបដោយ​កាយវិការ និង​មនោសញ្ចេតនា​សិ្ន​ទ្ធ​ស្នាល​។ តាម​នាម​គណៈប្រតិភូ ក្រសួងមហាផ្ទៃ​កម្ពុជា សូម​សំដែង​នូវ​ក្តី​សោម​នុស្ស និង​អរគុណ​ចំពោះ គណៈ​អក្សរ​សម្ងាត់​រដ្ឋាភិបាល នៃ​ក្រសួងការពារជាតិ​វៀតណាម ដែល​បានផ្តល់​កិត្តិយស​អញ្ជើញ គណៈប្រតិភូ​ក្រសួងមហាផ្ទៃ​កម្ពុជា មក​បំពេញ​ទស្សនកិច្ច​ការងារ នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​លោក​បាន​បន្តថា ជំនួសមុខ​រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ចូលរួម​អរ​អរសាទរ ចំពោះ​សមិទ្ធផល និង​ជោគជ័យ​ដែល​បក្ស និង​រដ្ឋាភិបាល​វៀតណាម ទទួលបាន ក្នុងការ​កិច្ចដំណើរការ​អភិវឌ្ឍ​ន៍ ប្រទេសជាតិ នា​ឆ្នាំកន្លងមក និង​ជាពិសេស ជោគជ័យ​ប្រកបដោយ​ស្នាដៃ នៃ​ក្រសួងការពារជាតិ​វៀតណាម ក្នុង​ការបំពេញ​កាតព្វកិច្ច ដើម្បី​បុព្វហេតុ មាតុភូមិ និង​ប្រជាជន​។ ជាមួយគ្នានេះ សូម​ផ្ញើជូន​នូវ ការសាកសួរ​សុខទុក្ខ និង​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​ថ្នាក់ដឹកនាំ​បក្ស និង​រដ្ឋ ព្រមទាំង​ថ្នាក់ដឹកនាំ នៃ​ក្រសួង ការពារជាតិ​វៀតណាម ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ ទាំង​ស្មារតី និង​សំភារៈ ដល់​អង្គភាព​អក្សរ​សម្ងាត់​កម្ពុជា កន្លងមក​។​

​សូមជម្រាបថា ជំនាញ​ឯកទេស​បំភ័ន្ត​អក្ខរៈ នៅតែ​រក្សាបាន​ពី ប្រសិទ្ធភាព​ខ្ពស់​ការសម្ងាត់ សម្រាប់​បេសកកម្ម ក្នុង​ជួរ​កងទ័ព ដោយ​ពុំមាន​ឧបករណ៍ ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប នា​សម័យ​បច្ចុប្បន្ននេះ ចាប់​បានឡើយ​។ ការពារ ការសម្ងាត់​ព័ត៌មាន ដើម្បី​បម្រើឱ្យ​រាល់​សកម្មភាព និង​ទំនាក់ទំនង​ទាំងឡាយ ។​

​បច្ចុប្បន្ន ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​បំភ័ន្ត​អក្ខរៈ មានការ​រីកចម្រើន​ខ្លាំង នៅលើ​ពិភព លោក ប៉ុន្តែ​បញ្ហា​ការងារ​នេះ កងកម្លាំង​នគរបាលជាតិ និង​កងកម្លាំង​កងទ័ព​កម្ពុជា ហាក់​បាន​ឃ្លាតឆ្ងាយ ដែល​ការងារ​នេះ កម្ពុជា​ត្រូវខិតខំ​ជំរុញ បន្ថែមទៀត ដើម្បី​បង្កើន សមត្ថភាព​ការយល់ដឹង ការងារ​បំភ័ន្ត​អក្ខរៈ ជូន​កងកម្លាំង​ក្នុង​ជួរ អគ្គស្នងការដ្ឋាន​នគរបាល និង​នាយកដ្ឋានរ​បំភ័ន្ត​អក្ខរៈ​៕V​/S