វេទិកា​យុវជន លើក​ទី​១ ថ្នាក់​តំបន់​អាស៊ី ស្តីពី បេតិកភណ្ឌ​ពិភពលោក នឹង​ប្រារព្ធ​ឡើង នៅ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា​

ភ្នំពេញ: គណៈកម្មការ យូណេស្កូ​កម្ពុជា សហការ​ជាមួយ អាជ្ញាធរ​ជាតិ​អប្សរា នឹង​ប្រារព្ធ​វេទិកា​យុវជន លើក​ទី​១ ថ្នាក់​តំបន់​អាស៊ី ស្តីពី​បេតិកភណ្ឌ​ពិភពលោក នៅ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា ចាប់ពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ដល់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥​។ វេទិកា​នេះ នឹងមាន​យុវជន មកពី​២១​ប្រទេស ដោយមាន​អ្នកចូលរួម ទាំងអស់​ចំនួន​៤៥​រូប​។​

​អាជ្ញាធរ​ជាតិ​អប្សរា បាន​ផ្សាយ​ថា ខ្លឹមសារ​នៃ​វេទិកា​នេះ គឺ​ផ្តោតទៅលើ​ប្រធានបទ ពីរ​សំខាន់ៗ គឺ ភាពសម្បូរ​បែប​នៃ រចនាប័ទ្ម​ស្ថាបត្យកម្ម នៃ​រមណីយដ្ឋាន​អង្គរ កិច្ចការពារ និង​ភាព​ប្រឈម ក្នុង​រមណីយដ្ឋាន ដែល​នឹង​ផ្តោតទៅលើ​ប្រាសាទ ទីតាំង​ជុំវិញ​ប្រាសាទ ប្រព័ន្ធ​ទឹក បារាយណ៍ ព្រៃ ទេសភាព វប្បធម៌ ទំនៀមទម្លាប់​រស់នៅរ​បស់​អ្នកស្រុក ដែល​ត្រូវ​ផ្សារភ្ជាប់ ទៅនឹង​ការគ្រប់គ្រង​ទេសចរណ៍ ក្នុង​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​។​

​វេទិកា​នេះ ក៏​នឹងត្រូវ​ដឹកនាំ​ឧទ្ទេសនាម ដោយ​អ្នកជំនាញការ នៃ​អាយ​ស៊ី​ស៊ី​អង្គរ និង​អ្នកជំនាញ ជាច្រើនរូប​ទៀត របស់​អាជ្ញាធរ​ជាតិ​អប្សរា​។ ក្រៅពីនេះ ក៏មាន​ដំណើរ​ទស្សនកិច្ច​សិក្សា នៅតាម​បណ្តា​ប្រាសាទ និង​ការដ្ឋាន​នានា ក្នុង​រមណីយដ្ឋាន​អង្គរ​ផងដែរ​។ ជាមួយគ្នានេះ យុវជន​ដែល​ចូលរួម​ទាំងអស់ នឹង​លើកយក​តំបន់​រមណីយដ្ឋាន​នានា ដែលមាន​ក្នុងប្រទេស​របស់ខ្លួន​មក​បង្ហាញ ដើម្បី​សិក្សា​ប្រៀបធៀប ពីគ្នា​ទៅវិញ​មក​។​

​នៅ​ចុងបញ្ចប់​នៃ​កម្មវិធី យុវជន​នៃ​វេទិកា​នេះ ក៏​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ ពេញអង្គ​លើក​ទី​២២ នៃ​គណៈកម្មាធិការ អន្តរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ នៅ​សាលសន្និសីទ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ផងដែរ​៕V/S