រថយន្តបុក​ម៉ូតូ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​

​កណ្តាល: យុវជន​ម្នាក់បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ក្នុងករណី​គ្រោះថ្នាក់ បង្កឡើង​រវាង​រថយន្ត ទួរីស​១២​កៅអី និង​ម៉ូតូ បុក​គ្នា​ពេញទំហឹង កាលពី​វេលា​ម៉ោង ៦ ព្រលប់ ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចន្លោះ​គីឡូម៉ែត្រ លេខ​៣៣-៣៤ តាមផ្លូវ​ជាតិ​លេខ​៣ ក្នុងភូមិ​ល្វា ឃុំ​ត្បែង ស្រុក​កណ្តាល​ស្ទឺ​ង ខេត្តកណ្ដាល​។​

​ក្រោយពី​កើតហេតុ អ្នកបើករថយន្ត​បង្ក បាន​ចុះ​គេច​បាត់ស្រមោល​។ ចំណែក​សាកសព មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ អាយុ​ប្រហែល ២៨ ទៅ​៣០ ឆ្នាំ ពាក់​អាវយឺត ដៃខ្លី ខោ​ខូវប៊យ​ជើងវែង ពាក់មួក និង​វែ​នតា ពណ៌​ខ្មៅ​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​ម្នាក់ ជិះ​ម៉ូតូ អ៊ែរ​ប្លែក ពាក់​ស្លាក​លេខ​1F-9905 ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ ក៏ត្រូវ​បាន​រថយន្ត ទួរីស ១២​កៅអី បើក​លឿន និង​ចូលមក​ស្តាំ​ដៃ របស់​ម៉ូតូ ក៏​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូស្លាប់​ភ្លាមៗនៅនឹងកន្លែងតែម្តង​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ គឺ​មកពី​អ្នកបើកបរ​រថយន្ត ក្នុង​ល្បឿន​លឿន ខ្វះ​ការ​ប្រយ័ត្ន បណ្តាល​ឲ្យ​រេ​ចង្កូត មក​បុក​ម៉ូតូ​តែម្តង​។ ចំពោះ​វត្ថុតាង យកមក​រក្សាទុក​បណ្តោះ​អាសន្ន នៅ​អធិការដ្ឋាន និង​កំពុង​ស្វែងរក​សាច់ញាតិ នៃ​សព ដើម្បី​ឲ្យ​មក​ទទួលយក ទៅ​ចាត់ចែង​ធ្វើបុណ្យ​៕V​/S