ភាពយន្ត​ចំនួន​១៣០​រឿង នឹងត្រូវ​ចាក់​ប​ញ្ជាំ​ង​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ គាំទ្រ​ដោយ​អង្គការ​យូណេស្កូ និង​សហការ​រៀបចំ​ដោយ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល និង​ទទួល​ថត​ភាពយន្ត​នៅ​កម្ពុជា​(CFC) និង​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផា​ណា បានរៀបចំ​ឲ្យ​មាន​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​៦(CIFF) ។ 

​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​៦ មាន​រយៈពេល​៧​ថ្ងៃ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​៤​ដល់​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០១៥ ។ មហោស្រព​នេះ​នឹង​នាំមក​នូវ​ខ្សែភាពយន្ត​ចំនួន​១៣០​ចំណងជើង មកពី​៣៤​ប្រទេស ម​កប​ញ្ជាំ​ង​ជូន​ទស្សនិកជន​ទស្សនា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​។​

​ជា​ប្រភេទ​ខ្សែភាពយន្ត​ដែល​ទទួលបាន​ពាន់រង្វាន់​អាស៊ី​ចំនួន​៧​រឿង ភាពយន្ត​ដែល​ទទួលបាន​បាន​រង្វាន់​មហោស្រព​ភាពយន្ត​កម្ពុជា​លើក​ទី​៤​ឆ្នាំ​២០១៥ ភាពយន្ត​ឯកសារ និង​ភាពយន្ត​ខ្នាត​ខ្លី ព្រមទាំង​ភាពយន្ត​គំនូរ​ចីវ​ច​ល​សម្រាប់​កុមារ​ផងដែរ​។  ខ្សែភាពយន្ត​ទាំងនេះ​នឹងត្រូវ​ចាក់​ប​ញ្ជាំ​នៅក្នុង​រោងភាពយន្ត Major និង Cineplex, រោងកុន Legend សាល​មហោស្រព​ចតុមុខ វិទ្យាស្ថាន​បារាំង និង​មជ្ឈមណ្ឌល​បុប្ផា​ណា​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល  តារា​ហូលីវូដ លោកស្រី Angelina Jolie-Pitt ក៏​នឹង​ធ្វើជា​ប្រធាន​គណៈកម្មការ​កិត្តិយស នៅក្នុង មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា លើក​ទី​៦​នេះដែរ​។ លោកស្រី Angelina Jolie-Pitt បាន​មានប្រសាសន៍ថា អ្នកស្រី​ពិតជា​មាន​មោទនភាព​ដែល​បាន​ចូលរួម​ជា​គណៈកម្មការ​កិត្តិយស នៅក្នុង មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា នៅ​ឆ្នាំ​២០១៥​នេះ​។ លោកស្រី ក៏​ទន្ទឹង​ចាំមើល​ពី​ការចាក់​ប​ញ្ជាំ​ង​រួមគ្នា រវាង​ភាពយន្ត​កម្ពុជា និង​ភាពយន្ត​អន្តរជាតិ​នាពេល​ខាងមុខនេះ​។​

​សូមបញ្ជាក់ថា មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​នៅ​ឆ្នាំនេះ នឹង​យក​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​ចំនួន ១​ដុល្លារ សម្រាប់​សំបុត្រ​១​សន្លឹក និង​តម្លៃ ៥​ដុល្លារ​សម្រាប់​ការទិញ​ជា​កញ្ចប់​ចំនួន​១០​សន្លឹក​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​