Juventus ស៊ី​ មេឃ​ខៀវ​​១​​គ្រាប់ ឈរ​កំពូល​តារាង ឯ​​ Real, Paris ឈ្នះ Man Utd ស្មើ

Juventus ស៊ី​ មេឃ​ខៀវ​​១​​គ្រាប់ ឈរ​កំពូល​តារាង ឯ​​ Real, Paris ឈ្នះ Man Utd ស្មើ

ក្រុម​ម្ចាស់​ផ្ទះ​ ​សេះ​បង្កង់​ Juventus បាន​​ស៊ុត​​ ក្រុម​​ភ្ញៀវ​ មេឃ​ខៀវ​ Man City ចូល​មួយ​គ្រាប់​​ក្នុង​ការ​ប្រកួត​ UEFA Champions League កាល​ពី​យប់​មិញ​​​នៅ​កីឡដ្ឋានJuventus Stadium ធ្វើ​ឲ្យ​ Juventus​ ឈរ​​នៅ​កំពូល​តារាង​​​ក្នុង​ពូល​D ។

 

Juventus ស៊ី​ មេឃ​ខៀវ​​១​​គ្រាប់ ឈរ​កំពូល​តារាង ឯ​​ Real, Paris ឈ្នះ Man Utd ស្មើ
 

១​គ្រាប់​របស់​ ក្រុម​​ខ្លាំង​អ៊ីតាលី Juventus រក​បាន​ដោយ​កីឡាករ​​ M.Mandzukic ​នៅ​នាទី​ទី​​ ១៨។ ចំណែក​ក្រុម​ភ្ញៀវ​ Manchester City ចាញ់​​​ ហើយ​ទទួល​​​បាន​កាត​លឿង​​ពិន័យ​លើ​កីឡាករ​បី​រូប គឺ កីឡាករ Fernandinho កីឡាករ Jesús Navas និង​កីឡាករ​ B.Sagna ។

 

Juventus ស៊ី​ មេឃ​ខៀវ​​១​​គ្រាប់ ឈរ​កំពូល​តារាង ឯ​​ Real, Paris ឈ្នះ Man Utd ស្មើ

ងាក​​​មក​មើល​​១​គូ​ទៀត​​ក្នុង​ពូល​ A នៃ​​​ការ​ប្រកួត UEFA Champions League ​ដដែល ក្រុម​បារាំង​ Paris St G បាន​លត់​ ក្រុម ​Malmö FF យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធផល​ ៥​-០។ ត្រឹម​នាទី​ទី​៣ ក្រុម​ Paris St G ស៊ុត​ចូល Malmö FF ១​គ្រាប់​ ដោយ​កីឡាករ A.Rabiot នាទី​ទី​១៤ ស៊ុត​​ដោយ​កីឡាករ Ã.Di María នាទី​​ទី​​៤៩ ដោយ​​ Z.Ibrahimovic នាទី​ទី​៦៩ ដោយ Ã.Di María និង​នាទី​ទី​៨២​ ដោយ​កីឡាករ Lucas Moura ។

 

Juventus ស៊ី​ មេឃ​ខៀវ​​១​​គ្រាប់ ឈរ​កំពូល​តារាង ឯ​​ Real, Paris ឈ្នះ Man Utd ស្មើ

បន្ត​ចាប់​អារម្មណ៍​​ក្នុង​ពូល​ A ដដែល​ ក្រុម​ស្ដេច​ស Real បាន​យក​ឈ្នះ​​ក្រុម​ Shakt Donsk ក្នុង​លទ្ធផល​​​ ៤​-៣។ ៤​គ្រាប់​របស់ Real គឺ​ធ្វើ​បាន​ដោយ dos Santos Aveiro នាទី​ទី​១៨ Modric នាទី​ទី​៥០ Carvajal (កាត​លឿង) នាទី​ទី​​៥២ និង​នាទី​ទី​ ៧០ ដោយ ​dos Santos Aveiro មួយ​គ្រាប់​ទៀត។ ឯ​ក្រុម ​Shakt Donsk បាន​​​៣​គ្រាប់​ ដោយ​កីឡាករ Teixeira កីឡាករ Ferreira Bonfim និង Teixeira ​ដដែល។

 

Juventus ស៊ី​ មេឃ​ខៀវ​​១​​គ្រាប់ ឈរ​កំពូល​តារាង ឯ​​ Real, Paris ឈ្នះ Man Utd ស្មើ

មក​មើល​​១​គូ​នៅ​ឯ​ពូល​ B ឯ​ណេះ​វិញ ក្រុម​បិសាច​ក្រហម Manchester United ជា​​លទ្ធផល​​ស្មើ​ជា​មួយ​ក្រុម​ PSV Eindhoven ក្នុង​ការ​ប្រកួត​ពេញ​ម៉ោង ៩០​នាទី បូក​៤​៕

Juventus ស៊ី​ មេឃ​ខៀវ​​១​​គ្រាប់ ឈរ​កំពូល​តារាង ឯ​​ Real, Paris ឈ្នះ Man Utd ស្មើ

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC​​​​​​​