ប្រជាពលរដ្ឋ និងសមត្ថកិច្ចហួសចិត្ត នឹងម្ចាស់រថយន្តស៊េរីទំនើប បុកគេពីក្រោយហើយ ទាមទារ បានសំណង៣០ដុល្លារទៀត

កំពង់ឆ្នាំង៖ នៅម៉ោង៣និង៤៥នាទីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើផ្លូវជាលេខ៥ចន្លោះគីឡូម៉ែត្រលេខ៩៤និង៩៥ ស្ថិតនៅក្នុងភូមិទ្រាជើង ឃុំស្រៃថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសជាម្ចាស់រថយន្តទំនើប១គ្រឿង បានបើកបុករថយន្តប៉ាសឺរ៉ូពីក្រោយពេញទំហឹង ហើយបែរជាទាមទារអោយម្ចាស់រថយន្តរងគ្រោះសងលុយជួសជុលខ្លួនឯងទៅវិញ រឿងនេះធ្វើអោយសមត្ថកិច្ច និងប្រជាពលរដ្ឋនឹកហួសចិត្តយ៉ាងខ្លាំង ។

នគរបាលចរាចរណ៍ស្រុករលាប្អៀរបានអោយដឹងថា៖ មុនពេលកើតហេតុអ្នកបើកបររថយន្តម៉ាកប៉ាសឺរ៉ូ ពណ៌សខៀវ ពាក់ស្លាកលេខភ្នំពេញ 2A- 5424 រស់នៅក្នុងក្រុងកំពង់ឆ្នាំង បានបើកបរលើផ្លូវជាតិពីជើងទៅត្បូងនៅចំណុចកើតហេតុបត់ចូលខាងស្តាំដៃព្រោះតែរថយន្តគេអស់សាំង ខណៈនោះមានរថយន្តទំនើបម៉ាកស៊ីណា ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AG- 7344 បានបើកបរយ៉ាងលឿនដោយបុរសម្នាក់រស់នៅក្នុងក្រុងភ្នំពេញ ក្នុងទិសដៅស្របគ្នា ក៏បានបុកគូថរថយន្តប៉ាសឺរ៉ូពីក្រោយយ៉ាងពេញទំហឹង បណ្តាលអោយខូតខាតចង្កៀងមុខខាងស្តាំរថយន្តខ្លួនឯងធ្ងន់ធ្ងរ ចំណែករថយន្តប៉ាសឺរ៉ូខូចខាតស្រាល ប៉ុន្តែមិនបណ្តាលអោយមានអ្នកណារបួសឡើយ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តស៊ីណា បានប្រកែកយកខ្លួនត្រូវ និងទាមទារអោយម្ចាស់រថយន្តម៉ាកប៉ាសឺរ៉ូ សងថ្លៃខូចខាតរថយន្តខ្លួនឯងទៅវិញ ប៉ុន្តែភាគីម្ចាស់រថយន្តដែលរងការខូចខាតស្រាល បានសម្រួលគ្នាធ្វើរថយន្តរៀងៗខ្លួនទៅ តែម្ចាស់រថយន្តស៊ីណា ឡាំប៉ាមិនសុខចិត្ត។

នៅកន្លែងកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ ស្រុករលាប្អៀរ បានចុះវាស់វែងកន្លែងកើតហេតុ បានអោយដឹងថា៖ នៅក្បែរចំណុចកើតហេតុជាផ្លូវបត់កោង មានដាក់ផ្លាកសញ្ញាបន្ថយល្បឿន អោយរថយន្តគ្រប់ប្រភេទ បើកបរក្នុងល្បឿនតែ៤០គីឡូម៉ែត្រ ក្នុង១ម៉ោងប៉ុណ្ណោះ ប្រសិនបើអ្នកបើកបររថយន្តម៉ាកស៊ីណា បើកបរក្នុងល្បឿនច្បាប់កំណត់ និងមានគម្លាតឆ្ងាយពីគ្នា គឺអាចជាន់ហ្វាំ្រងជាប់ ហើយមិនអាចបុកគូថរថយន្តប៉ាសឺរ៉ូ បាននោះទេ ចំណែករថយន្តខាងមុខគេមានសិទ្ធឈប់ ឬបត់ស្តាំបានមិនខុសច្បាប់ឡើយហេតុនេះ រថយន្តប៉ាសឺរ៉ូមិនខុសនោះឡើយ។

ក្រោយពីការសម្របសម្រួលគ្នាមិនត្រូវ សមត្ថកិច្ចក៏តម្រូវអោយភាគីទាំង២ បើករថយន្តទៅទុក នៅក្នុងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ប៉ុន្តែភាគីម្ចាស់រថយន្តស៊ីណា មិនព្រមទៅ បន្ទាប់មកគេក៏បានសុំអោយម្ចាស់រថយន្តប៉ាសឺរ៉ូ សងគេ៣០ដុល្លា ដើម្បីកុំអោយគេស៊យ។ ចំណែកម្ចាស់រថយន្តប៉ាសឺរ៉ូ ខ្ជិលមានរឿងវែងឆ្ងាយក៏សុខចិត្តប្រគល់លុយ៣០ដុល្លារ អោយទៅអ្នកមានតែមិនចេះច្បាប់នោះ ទៅដើម្បីបញ្ចប់រឿង ចំណែកសមត្ថកិច្ចនគរបាលស្រុក និងប្រជាពលរដ្ឋឈរមើល នឹកហួសចិត្ត៕