ជនជាតិវៀតណាម បើករថយន្ត​បុក​ម៉ូតូ ស្លាប់​៣ របួសធ្ងន់​ស្រាល​២​នាក់​

រតនគិរី: ជនជាតិ​វៀតណាម២​នាក់ បាន​បើករថយន្ត​ទាំង​ស្រវឹង​ជោកជាំ រេ​ពេញ​ផ្លូវ ទៅបុក​ម៉ូតូ​ស្មាស់ ១​គ្រឿង បណ្ដាល​ឲ្យ​ជនជាតិខ្មែរ ៣​នាក់ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​។ ចំណែក​ជនជាតិ​វៀតណាម​២​នាក់ នៅក្នុង​រថយន្ត​នោះ បាន​រងរបួស​ធ្ងន់ និង​ស្រាល​។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោងជាង ២ រសៀល ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៧៦ ស្ថិតក្នុង​ភូមិ​ព្រួក ឃុំ​បា​តាង ស្រុក​លំផាត់ ខេត្តរតនគិរី ។​

​ជនរងគ្រោះ​ដែល​ស្លាប់ ទាំង​៣​នាក់​មាន​៖ ១-​ឈ្មោះ មុន សារឿន  អាយុ​២០​ឆ្នាំ ជា​ប្តី និង​ជា​អ្នកបើក​ម៉ូតូ​។ ២-​ឈ្មោះ ចាន់ លៀម អាយុ​២១​ឆ្នាំ ជា​ប្រពន្ធ និង ៣-​ឈ្មោះ វិត សុវណ្ណ ភេទ​ប្រុស អាយុ​១០​ឆ្នាំ ជា​កូនចិញ្ចឹម​របស់​ជនរ​ង​គ្រោះ​ទាំង​២ ។ ទាំង​៣​នាក់​នេះ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ។ ចំណែក​ជនជាតិ​វៀតណាម ២​នាក់ ដែល​រងរបួស​ធ្ងន់​-​ស្រាល​នោះ នៅ​មិនទាន់​ស្គាល់ អត្តសញ្ញាណ​នៅឡើយ​ទេ ។​

​មុនពេល​កើតហេតុ គេ​ឃើញ​ជនជាតិ​វៀតណាម ២​នាក់ បើករថយន្ត​១​គ្រឿង ម៉ាក TRITON ពណ៌​កណ្ដុរ​ល្មែះ ពាក់​ស្លាក​លេខ រតនគិរី 2A-0380 តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៦ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង រេ​ពេញ​ផ្លូវ សង្ស័យ​ស្រវឹង​ជោកជាំ ស្រាប់តែ​ដល់​កន្លែង កើតហេតុ ក៏​រេ​ចង្កូត​បម្រុង​ធ្លាក់​ផ្លូវ ក៏​បួង​ចង្កូត​មកវិញ ជ្រុល​ទៅបុក​ម៉ូតូ ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី ស្មាស់ រី​វ៉ូ ពណ៌​ខ្មៅ លាយ​ក្រហម ពាក់​ស្លាក​លេខ រតនគិរី 1C-2287 ដែល​កំពុង​បើកបរ​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា បណ្ដាល​ឲ្យ​អ្នកជិះ​ម៉ូតូ ៣ នាក់ ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​។ ចំណែក​អ្នក​នៅក្នុង​រថយន្ត ២ នាក់ រងរបួស​ធ្ងន់ និង​ស្រាល​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច សមត្ថកិច្ច បាន​ចុះមក​អន្តរាគមន៍ និង​បញ្ជូន​ជនរងគ្រោះ ជនជាតិវៀតណាម ២​នាក់​នោះ ទៅកាន់​មន្ទីរពេទ្យ​។ ចំណែក​សាកសព បាន​ទាក់​ទៅ​ក្រុមគ្រួសារ ឬ​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​។  រីឯ​រថយន្ត​បង្ក និង​ម៉ូតូ​រងគ្រោះ សមត្ថកិច្ច​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​លំផាត់ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕V​/S