ជិះ​លឿន​ពេក​ចាប់​ហ្វ្រាំង​មិនទាន់ បុក​អ្នក​ថ្មើរជើង​របួសធ្ងន់​ស្រាល​៣​នាក់​

បន្ទាយមានជ័យ: មនុស្ស​ចំនួន​៣​នាក់ ក្នុងនោះ​២​នាក់​បាន​រងរបួស​ធ្ងន់ ក្រោយពី​កើតមាន​គ្រោះថ្នាក់ចរាចរណ៍​នៅ វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០១៥លើផ្លូវ​ជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​ភ្នំ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរីខេត្តបន្ទាយមានជ័យ​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​២០១៣ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1F.5439 បើក​ក្នុង​ល្បឿន​យ៉ាង​លឿនក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង បើកបរ​ដោយ​ឈ្មោះ​សឿន សម្បត្តិ ភេទ​ប្រុស​អាយុ២៥​ឆ្នាំ រស់នៅ​ភូមិ​ប្រឡាយ​ហ្លួង​ក្រោម ឃុំ ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ឌុប​ឈ្មោះឌុប​ឈ្មោះ​តាន់ វណ្ណៈ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា ពេល​ដល់កន្លែងកើតហេតុ បាន​បុក​អ្នក​ថ្មើ​ង​ជើង ឈ្មោះ​យ៉ុ​ន វ៉ាន់​និ​ត ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំនៅ​ភូមិ​ចំការ​តា​ដោក ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ដែល​ដើរ​ចេញពី​រោងការឆ្លងថ្នល់​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច បណ្តាល​ឲ្យ​ឈ្មោះ​យ៉ុ​ន វ៉ាន់​និ​ត រងរបួសធ្ងន់​ស្រាំ​ឆ្អឹងត្រគាក បញ្ជូនទៅ​សំរាក​ព្យាបាល​នៅ​គ្លី​កនិក​គ​ន្ធា​រ៉ាវី ។​

​ចំណែក​ឈ្មោះ​សឿន សម្បត្តិ ក៏​រងរបួស​ធ្ងន់ ចំហៀង​ក្បាល​ខាងស្តាំ និង ឈ្មោះ​តាន់វណ្ណៈ រងរបួស​ស្រាល​។​ក្រោយពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ច័ន្ទ​វុ​ឌ្ឍី​ណា​វុ​ឌ្ឍ​ទាំង​២​នាក់ ។

​ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​ដោយសារ​អ្នកបើកបរម៉ូតូ​មាន​ល្បឿន​លឿន ពេល​ជួប​ឧ​ប​ស័គ្គ​ជាន់​ហ្វ្រាំង​មិនទាន់​បង្ក​ឲ្យ​មានគ្រោះថ្នាក់​ចរាចរណ៍​នេះ​តែម្តង​។​ចំណែក​វត្ថុតាង​ម៉ូតូ សមត្ថកិច្ច​បាន​នាំយកមកអធិការដ្ឋាន​នគរបាល​ស្រុក មង្គល​បូរី បន្ទាប់​ព​ញ​ធ្វើការ​វាស់វែង​រួច ដើម្បី​ចាំធ្វើការ​ដោះស្រាយ​គ្នា​ពេល​នៅពេល​ក្រោយ​៕​