រដ្ឋមន្រ្តីការបរទេស ប្រទេសចំនួន៣ គ្រោងនឹងទស្សនកិច្ចឧស្យានសន្ដិភាពហ៊ីរ៉ូស៊ីម៉ា

តូក្យូ៖ យោងតាមប្រភពការទូតបានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសមកពីប្រទេសមហាអំណាចនុយក្លេអ៊ែរ ចំនួន៣ ក្នុងនោះមានអាមេរិក, អង់គ្លេស, បារាំង គ្រោងនឹងបំពេញដំណើរទស្សនកិច្ចឧស្យានសន្ដិភាព ហ៊ីរ៉ូស៊ីម៉ា ជាលើដំបូង នៅពេលដែលអ្នកទាំង៣រូប ជួបជុំគ្នានៅទីក្រុងភាគខាងត្បូងប្រទេសជប៉ុន ក្នុងខែ មេសា សម្រាប់កិច្ចប្រជុំប្រទេស G-7។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះបន្ដទៀតថា ប្រទេសមហា អំណាចនុយក្លេអ៊ែរ ក្នុងចំណោមប្រទេស G-7 បានជូនដំណឹងទៅកាន់រដ្ឋាភិបាលជប៉ុនរួចហើយថា រដ្ឋមន្រ្តីការទូតជាន់ខ្ពស់របស់ពួកគេ នឹងបំពេញទស្សនកិច្ចនៅឧស្យានសន្ដិភាពក្រុងហ៊ីរ៉ូស៊ីម៉ា ដើម្បីតប ទៅនឹងសេចក្ដីអញ្ជើញរបស់ក្រុងតូក្យូ ធ្វើដូចនេះប្រយោជន៍សិក្សារៀនសូត្រពីផល់ប៉ះពាល់ធ្ងន់ធ្ងរពីអាវុធបរមាណូ ដែលត្រូវបានប្រើប្រាស់ កាលពីក្នុងសម័យសង្គ្រាមលោកលើកទីII។

ក្រុងតូក្យូ សង្ឃឹមថាដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីទាំង ៣រូប នឹងកសាងកម្លាំងចលករ សម្រាប់ការកាត់បន្ថយអាវុធនុយក្លេអ៊ែរ បន្ទាប់ពីកិច្ចពិភាក្សា នៅអង្គការសហប្រជាជាតិ ក្នុងសន្និសីទពិនិត្យឡើងវិញលើ សន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ មិនទទួលបានជោគជ័យក្នុងការមូលមតិគ្នា៕