អ្នក​នាំពាក្យ​រដ្ឋាភិបាល​រិះគន់​ការ​លើក​ឡើង​របស់​ព្រឹទ្ធ​សមាជិក​​​អូស្ដ្រាលី​ថា​មិន​ដឹង​ច្បាស់​អំពី​ស្ថាន​ភាព​កម្ពុជា​

កាល​ពី​ម្សិលមិញ​សមាជិក​ព្រឹទ្ធ​សភា​សហព័ន្ធ​អូស្ដ្រាលី​លោក Scott Ludlam ពី​ខាង​គណបក្ស​បរិស្ថាន​និយម The Greens បាន​ផ្ដល់​ដំណឹង​ដល់​ព្រឹទ្ធ​សភា​អូស្ដ្រាលី​ថា​លោក​នឹង​ដាក់​ជូន​សំណើ​​សេចក្ដី​សម្រេច​មួយ​ទៅ​ក្នុង​អង្គ​ព្រឹទ្ធ​សភា​នៅ​ថ្ងៃ​នេះ​ដើម្បី​ឲ្យ​​ព្រឹទ្ធ​សភា​អូស្ដ្រាលី​ធ្វើ​ការ​ចាប់​អារម្មណ៍​កត់​សម្គាល់​ចំពោះ​កង្វល់​​ជ្រាល​ជ្រៅ​ជុំវិញ​ការ​វិវឌ្ឍន៍​ចុង​ក្រោយ​នៃ​ស្ថាន​ភាព​នយោបាយ​របស់​​កម្ពុជា។