App ថ្មី​អាច​ឲ្យ​ User មើល​ឃើញ​រលក​សញ្ញា Wifi

App ថ្មី​អាច​ឲ្យ​ User មើល​ឃើញ​រលក​សញ្ញា Wifi

Application ថ្មី​របស់ iOS ​ពេល​នេះ​អាច​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​​មើល​ឃើញ​រលក​សញ្ញា Wifi តាម​រយៈ​ឧបករណ៍​​​​អេឡិចត្រូនិក ដូច​​​​​ជា​​ Smart Phone , Tablet និង​ Laptop បាន។

 

App ថ្មី​អាច​ឲ្យ​ User មើល​ឃើញ​រលក​សញ្ញា Wifi
 

តាម​រយៈ​កម្មវិធី​ឈ្មោះ Architecture of Radio ​​​​បង្កើត​ដោយ​​លោក Richard Vijgen ​នឹង​ឲ្យ​​ User មើល​ឃើញ​រលក​សញ្ញា​ Wifi ​ជា​លក្ខណៈ​ 3-D Visualization ​​​​ក្នុង​កម្រិត​៣៦០​ ដឺក្រេ។ Architecture of Radio ធ្វើ​ការ​ចាប់​យក​រលក​សញ្ញា​ប្រភេទ Digital នៅ​ទី​តាំង​ជុំ​វិញ​​អ្នក​ប្រើ​ប្រាស់ តាម​រយៈ​ប្រព័ន្ធ GPS ។

 

តាម​ប្រភព​​វិបសាយ Architecture of Radio ផ្ទាល់​ កម្មវិធី​ Architecture of Radio នឹង​​បង្ហាញ​ទី​តាំង​រលក​សញ្ញា​​ខ្លាំង​ជាក់​លាក់​​​​​​ដល់ User។ រលក​សញ្ញា​​បង្ហាញ​ជា​លក្ខណៈ​ Visualization ដោយ​ចែក​ជា​ផ្នែក​ៗ​ផ្សេង​ពី​គ្នា​នៅ​ពេល​ឧបករណ៍​អេឡិចត្រូនិក​​​ប៉ះ​នឹង​រលក​សញ្ញា​គំនូស​ពណ៌​ស​នឹង​​លោត​ទៅ​ក្រហម។ រលក​សញ្ញា​ចេញ​ពី​​​​​បង្គោល​អង់តែន​ គឺ​បង្ហាញ​ក្នុង​ទម្រង់​​​គំនូស​រាង​បន្លា។ ចំណែក​រលក​សញ្ញា​ចេញ​ពី​ Router នឹង​បង្ហាញ​​ក្នុង​គំនូស​ត្រី​កោណ។

 

App ថ្មី​អាច​ឲ្យ​ User មើល​ឃើញ​រលក​សញ្ញា Wifi
 

ទោះ​ជា​យ៉ាង​ណា​ Architecture of Radio ពេល​នេះគឺ​​ត្រូវធ្វើ​ជា​លក្ខណៈ​គំរូ​​ និង​មិន​ទាន់​បញ្ចេញ​លក់នោះទេ៕

ចុចអាន៖ បច្ចេកវិទ្យា​ Li-Fi ធ្វើ​តេស្ត​លើក​ដំបូង​ល្បឿន​លឿន​ជាង​ Wi-Fi ១០០​ដង​

App ថ្មី​អាច​ឲ្យ​ User មើល​ឃើញ​រលក​សញ្ញា Wifi
 

ប្រែ​​សម្រួល៖ មាន រតនា
ប្រភព៖ architectureofradio​​​​

នាំមកជូនដោយ

App ថ្មី​អាច​ឲ្យ​ User មើល​ឃើញ​រលក​សញ្ញា Wifi