បរិមាណ​អ្នក​ធ្វើ​ដំណើរ​តាម​ដែនអាកាស​របស់កូរ៉េ​ខាងត្បូង​កើនឡើង​ជិត​12% ក្នុង​ខែតុលា

ប្រទេស​កូរ៉េ​ខាងត្បូង ៖ រដ្ឋាភិបាល​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បរិមាណ​អ្នក​ធ្វើ​ដំណើរ​តាម​ជើង​អាកាស​របស់​កូរ៉េ​ខាងត្បូង បាន​កើនឡើង​យ៉ាង​គំហុក បើ​ធៀប​នឹង​ខែតុលា​ឆ្នាំទៅ គឺ​កើនឡើង​ទាំង​ជើងហោះហើរ​ក្នុងស្រុក និង​ក្រៅ​ស្រុក ។

យោង​តាម​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ​និង​ដឹក​ជញ្ជូន​ឲ្យ​ដឹង​ថា ក្នុង​ខែកញ្ញា​នេះ បរិមាណ​អ្នក​ធ្វើ​ដំណើរ​តាម​ដែនអាកាស​សរុប​ទាំងអស់​កើនឡើង​១១,៩% ឬ​ស្មើនឹង​៨,៣៥​លាន​នាក់ ។

ចំណែក​បរិមាណ​អ្នក​ធ្វើ​ដំណើរ​តាម​ដែនអាកាស​អន្តរជាតិ ដែល​ឆ្ពោះ​មក​កាន់​កូរ៉េ​ខាងត្បូង និង​ចេញពី​កូរ៉េ​ខាងត្បូង​បាន​កើនឡើង​១១% ឬ​ស្មើនឹង​៥,៦១​លាន​នាក់​ក្នុង​ខែតុលា  គឺ​កើន​ពី​អត្រា​៤,៩៣​លាន​នាក់​ក្នុង​ខែកញ្ញា ។

កំណើន​២​ខែ​ជាប់​ៗ​គ្នា​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ថយ​ចុះ​ដោយ​ការ​បារម្ភ​ពី​ជំងឺ MERS ដោយ​បង្កើត​ក្តី​កង្វល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការ​ធ្វើ​ដំណើរ​តាម​ដែនអាកាស​អន្តរជាតិ​ក្នុង​អំឡុង​រដូវក្តៅ ។

ចំណែក​ការ​ធ្វើ​ដំណើរ​តាម​អាកាស​ទៅ​ប្រទេស​ជប៉ុន តំបន់​ប្រជុំ​កោះ​នៅ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក និង​អឺរ៉ុប សុទ្ធសឹងតែ​កើនឡើង​ទ្វេ​ដង ខណៈ​ការ​ធ្វើ​ចរាចរ​ទៅ​កាន់​ប្រទេស​ចិន ឬ​ចេញពី​ប្រទេស​ចិន​វិញ កើនឡើង​ត្រឹមតែ​៩,៣% ប៉ុណ្ណោះ ។

ចំណែក​ការ​ធ្វើ​ចរាចរណ៍​ក្នុងស្រុក​បាន​រើប​ឡើង​យ៉ាង​លឿន​បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប ដោយសារ​ការ​បារម្ភ​ពី​ជំងឺ MERS ដែល​បន្ត​កំណើន​ក្នុង​ការ​បោះ​ជំហាន​លឿន​ក្នុង​អត្រា​១៣,៧% គឺជា​កម្រិត​ខ្ពស់​ថ្មី​មួយ​២,៧២​លាន​នាក់​សម្រាប់​ខែកញ្ញា ។

ក្រសួង​បាន​ថ្លែង​ថា ការ​កើនឡើង​នេះ​ដោយសារ​តែ​មនុស្ស​កាន់តែ​ច្រើន​ធ្វើ​ដំណើរ​ទៅ​កោះ​រី​ស៊​ត Jeju ជា​តំបន់ឆ្នេរ​ភាគ​ខាងត្បូង​របស់​កូរ៉េ​ខាងត្បូង ។

រីឯ​អ្នកដំណើរ​អន្តរជាតិ​ដែល​ចាក​ចេញពី​កូរ៉េ​ខាងត្បូង និង​ឆ្ពោះទៅ​កាន់​កូរ៉េ​ខាងត្បូង​វិញ​មាន​ចំនួន​៦៣,៨% (​ហោះ​មក​កាន់​កូរ៉េ​) ៣,៥៧% (​ហោះ​ចេញពី​កូរ៉េ​) ដោយ​ប្រើប្រាស់​ជើងហោះហើរ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ​ខាងត្បូង ។

ចំណែក​បរិមាណ​ក្រុមហ៊ុន​អាកាសចរណ៍​ពេញ​សេវាកម្ម​ចំនួន​២ របស់​ប្រទេស​នេះ Korean Air និង Asiana Airline បាន​កើនឡើង​៧,៨% បើ​ធៀប​នឹង​ឆ្នាំ​មុន ឬ​ស្មើនឹង​២,៧២​លាន​នាក់ ខណៈ​តួលេខ​សម្រាប់​ក្រុមហ៊ុន​៥​បាន​កើនឡើង​៥៩% ឬ​ស្មើនឹង​៨៤៩.២៨៦​នាក់​រយៈពេល​មួយ​ខែ​នោះ ។

នៅ​គ្រានោះ​ដែរ ទិន្នន័យ​ចុង​ក្រោយ​បង្ហាញ​ថា ការ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​បាន​កើនឡើង​៣,៦% ឬ​ស្មើនឹង​៣៣៨.៦២៧​តោន​ជាមួយ​ការ​បង្កើន​កំណើន​ដោយ​ការ​ដឹក​ជញ្ជូន​ទំនិញ​អន្តរជាតិ ។

ក្រសួង​ថ្លែង​បន្ត​ថា ការ​ដឹក​ជញ្ជូន​ទំនិញ​អន្តរជាតិ​សម្រេច​បាន​៣១២.៧០៥​តោន កើនឡើង​៤% ជាមួយ​ការ​កើនឡើង​សម្រាប់​ប្រទេស​ចិន ជប៉ុន និង​អាស៊ី​អាគ្នេយ៍ ។ ដោយឡែក ការ​ដឹក​ជញ្ជូន​ទំនិញ​ក្នុងស្រុក​វិញ​ធ្លាក់​ចុះ​០,៩% ឬ​ស្មើនឹង​២៥.៩២២​តោន ៕