វេទិកាយុវជនលើកទី១ ថ្នាក់តំបន់អាស៊ី ស្តីពី បេតិកភណ្ឌពិភពលោក ត្រូវបានធ្វើឡើងនៅ ខេត្តសៀមរាប

សៀមរាប៖ គណៈកម្មការយូណេស្កូកម្ពុជា សហការជាមួយអាជ្ញាធរជាតិអប្សរា ប្រារព្ធវេទិកាយុវជនលើកទី១ ថ្នាក់តំបន់អាស៊ី ស្តីពី បេតិកភណ្ឌពិភពលោក (the First World Heritage Youth Forum in Asia) នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ ។

វេទិកានេះ មានយុវជនមកពី២១ ប្រទេស ដោយមានអ្នកចូលរួមទាំងអស់ចំនួន ៤៥រូប ។ ខ្លឹមសារនៃវេទិកានេះ គឺផ្តោតទៅលើប្រធានបទពីរសំខាន់ៗ គឺ ភាពសម្បូរបែបនៃរចនាបទ ស្ថាបត្យកម្ម នៃរមណីយដ្ឋានអង្គរ, កិច្ចការពារ និងភាពប្រឈមក្នុងរមណីយដ្ឋាន ដែលនឹងផ្តោតទៅលើប្រាសាទ ទីតាំងជុំវិញប្រាសាទ ប្រព័ន្ធទឹក បារាយណ៍ ព្រៃ ទេសភាពវប្បធម៌ ទំនៀមទម្លាប់រស់នៅរបស់អ្នកស្រុក ដែលត្រូវផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រងទេសចរណ៍ ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។

វេទិកានេះ ក៏ត្រូវបានដឹកនាំឧទ្ទេសនាម ដោយអ្នកជំនាញការនៃអាយស៊ីស៊ីអង្គរ និងអ្នកជំនាញជាច្រើនរូបទៀតរបស់អាជ្ញាធរជាតិអប្សរា។ ក្រៅពីនេះ ក៏មានដំណើរទស្សនកិច្ចសិក្សានៅតាមបណ្តាប្រាសាទ និងការដ្ឋាននានាក្នុងរមណីដ្ឋានអង្គរផងដែរ។ ជាមួយគ្នានេះ យុវជនដែលចូលរួមទាំងអស់នឹងលើកយកតំបន់រមណីដ្ឋាននានា ដែលមានក្នុងប្រទេសរបស់ខ្លួនមកបង្ហាញ ដើម្បីសិក្សាប្រៀបធៀបពីគ្នាទៅវិញមក។

នៅចុងបញ្ចប់នៃកម្មវិធី យុវជននៃវេទិកានេះ ក៏នឹងចូលរួមក្នុងកិច្ចប្រជុំពេញអង្គលើកទី២២ នៃគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរាផងដែរ ៕