ហង្ស សុជាតា បង្ហាញមុខ​ជាថ្មី ចង់រក​ទ្រនំ​ជ្រក​

Sanofi

តារាចម្រៀង​ចូលចិត្ត​ច្រៀង​បទ​ភាសា​អង់គ្លេស កញ្ញា ហង្ស សុជាតា បានបង្ហាញ​វត្តមាន​ជាថ្មី បន្ទាប់ពី​នាង​អវត្តមាន​ពី​ឆាក​សិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ​។ ការបង្ហាញ​មុខ​លើក​នេះ ហង្ស សុជាតា ក៏​មិនទាន់មាន​ចំណុច​អ្វី​ខុសប្លែក​ពី​ពេល​មុខ​នេះដែរ ព្រោះ​នាង​នៅតែ​មិនទាន់​ស្វែងរក​ទ្រនំ​ផលិត​កម្មណា ជ្រកកោន​បាន​នៅឡើយ ក្រៅពី​ច្រៀង​នៅតាម​ក្លឹប​កម្សាន្ត​ដូចពេលមុន​។​

​ពេល​ផ្តល់​បទ​សម្ភាស​ជាមួយ “​ប្រជាប្រិយ​” ហង្ស សុជាតា បាន​ប្រាប់ថា នៅ​ឆ្នាំនេះ នាង​នៅ​មិនទាន់មាន​ផលិតកម្ម​ណា​ហៅ​នាង​ធ្វើ​កុងត្រា​នៅឡើយ​ទេ តែ​នាង​ក៏​មិន​កាប់​បំពង់​រង់ចាំ​ទឹកភ្លៀង​ដែរ គឺ​នាង​ក៏បាន​ចាប់ផ្តើម​ផលិត​បទ​ចម្រៀង​ថ្មី ដោយ​ខ្លួនឯង​ចេញ​នៅលើ Yuotube បាន​ចំនួន​ពីរ​បទ​មកហើយ​ដែរ​។ ម្យ៉ាង​នៅពេលនេះ បើសិន​ជាមាន​ផលិតកម្ម​ណា​ទាក់ទង ចង់បាន​នាង​ធ្វើ​កុងត្រា នាង​ក៏​បើកចំហរ​ស្វាគមន៍​ផងដែរ​។

​ទន្ទឹមនឹង​ការបង្ហាញ​ប្រាប់​ពី​ការងារ​សិល្បៈ​នេះដែរ ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ផ្ទាល់ខ្លួន​វិញ​នោះ ហង្ស សុជាតា នៅតែ​ប្រកាន់​ជំហរ​មិន​ធ្វើ​បទ​សម្ភាស​ជុំវិញ​រឿង​ជីវិត​ឯកជន​របស់​នាង​ឡើយ​។ តែ​ទោះជា​យ៉ាងណា​ការបើក​ភ្លើង​ខៀវ​ស្វាគមន៍ ផលិតកម្ម​ហៅ​ធ្វើ​កុងត្រា​នោះ សង្ឃឹមថា ផលិតកម្ម ដែល​ចាប់អារម្មណ៍ ចង់បាន​តារាចម្រៀង​រូបនេះ និង​ធ្វើការ​ទំនាក់ទំនង​ជាមួយ​នាង ជាមិនខាន​៕ ប្រមាញ់ តារា




Related