​ប្ដី​ប្រពន្ធ និង​កូន​៣​នាក់​ស្លាប់បាត់​បង់ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍

ដោយ​៖​ភួង ផុន​

​ខេត្តរតនគិរី​៖​ក្រុមគ្រួសារ​៣​នាក់​ស្លាប់​យ៉ាង​អាណោចអាធម្ម  ខណៈ​កំពុង​ជិះ​ម៉ូតូ ត្រូវ​អ្នកបើកបរ​រថយន្ត​ទាំង​ស្រវឹង​ជោគ បើក​បុក​ទាំង​កំរោល​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​ឡើង​នៅវេលា​ម៉ោង​២.១០​នាទី រសៀល​ថ្ងៃទី​២៥ ខែវិច្ឆិការ  ឆ្នាំ​២០១៥  តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៦ ពី​ខេត្ត​មណ្ឌល​គី​រិម​ក​ខេត្តរតនគិរី ស្ថិតក្នុង​ភូមិ​ព្រួក ឃុំ​ប៉ា​តាង   ស្រុក​លំផាត់ ខេត្តរតនគិរី  ត្រង់ចំណុច​ស្រែ​ទា​ហ៊ាន​។​

      សាក្សី​នៅ​កន្លែងកើតហេតុ បានអោយដឹងថា មុនពេល​កើតហេតុ គេ​រថយន្ត​ម៉ាក​ត្រៃ​តុ​ន​២​បាំង ពណ៌​ទឹកប្រាក់​ពាក់​ស្លាក់​លេខ​រតនគិរី 2A0380 បើកបរ​ពី​ជើង​ទៅ​ត្បូង មាន​ល្បឿន​យ៉ាង​លឿន ហើយ​រេ​ពេញ​ផ្លូវ  មកដល់​ចំណុចកើតហេតុ  ក៏​បុក​ម៉ូតូ​ម៉ា​កវេ​វ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​រតនគិរី 1C.2287 ជិះ​គ្នា​៣​នាក់ ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​បណ្ដាលអោយ​មនុស្ស​ប្រុស​ស្រី​៣​នាក់​ឱ​ពុក​ម្ដាយ​និង​កូន​ដែល​ជិះ​ម៉ូតូ​នេះ​បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ  ចំណែក​រថយន្ត​ក្រោយពី​បុក​ម៉ូតូ​រួច បំ​រ៉ុង​បើក​រត់គេច តែ​ជា​អកុសល់ ត្រូវ​ក្រលាប់​ផ្ងា​ជើង​ទៅមុខ​លែងរួច​តែម្ដង​។​

     ជនរងគ្រោះ​បាត់បង់​ជីវិត ទាំង​ក្រុមគ្រួសារ មានឈ្មោះ មុន សារឿន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ​ជា​ប្ដី ទី​២​ឈ្មោះ ចាន់ លៀម  អាយុ​២១​ឆ្នាំ​ជនជាតិខ្មែរ​ជា​ប្រពន្ធ និង​ទី​៣ ឈ្មោះ វិត សុវណ្ណ​រាជ  ភេទ​ប្រុស អាយុ ១០​ឆ្នាំ ជា​កូន  ជនរងគ្រោះ​ទាំង​៣​នាក់​រស់នៅ​ភូមិ​ព្រួក ឃុំ​ប៉ា​តាង ស្រុក​លំផាត់ ខេត្តរតនគិរី​។​

    ប្រភពព័ត៌មាន​ពី​សម​ត្ត​កិច្ច  បានអោយដឹងថា តៃកុង​បើកបរ​បង្កហេតុ  គឺជា​ជនជាតិ​វៀតណាម មានឈ្មោះ ថា​ត់ វ៉ាន់​ថា អាយុ​៣៥​ឆ្នាំ ធ្វើការ​នៅក្នុង​ក្រុង​ហ៊ុន ហ៊​ង អា​ញ់​លំផាត់   រីឯ​អ្នករួមដំណើរ​ម្នាក់ទៀត​មិនទាន់​ស្គាល់​អត​សញ្ញាណ​នោះទេ ដោយសារតែ​ក្រោយពី​កើតហេតុ​មាន​គ្នា​គេ​មក​ដឹក​យកទៅ​បាត់​។​

    ក្រោយពី​កើតហេតុ ក្រុម​សាច់ញាតិ​ជនបង្ក​ហេតុ បាន​យក​អ្នកបើកបរ មក​មន្ទី​ពេទ្យ​បង្អែក​ខេត្ត  ហើយ​ប្រញាប់ប្រញាល បញ្ជូនបន្ត ទៅ​ប្រទេស​វៀតណាម​ទៀត ។​

     ក្នុងករណី​ខាងលើនេះ ប្រជាពលរដ្ឋ​បាន រិះគន់​យ៉ាងខ្លាំង​ថា តៃកុង​រថយន្ត​បើកបរ​បង្ក​គ្រោះថ្នាក់​ស្លាប់​មនុស្ស​ដល់​ទៅ​៣​នាក់ ក្នុងស្ថានភាព​ស្រវឹង​ជោគជាំ​ហើយ ត្រូវ​ក្រុម​សាច់ញាតិ យក​ឡេស​ថា​របួសធ្ងន់ យកទៅ​ស​ង្រោះ​ឯ​ប្រទេស​វៀតណាម​បាត់ ដោយ​សុ​វត្ថ​ភាព មិនឃើញ​សម​ត្ត​កិច្ច អោយ​ក្រុមគ្រួសារ ជនបង្ក ផ្ដិតមេដៃ ធានា​ទទួលខុសត្រូវ ចំពោះ​ជនរងគ្រោះ​បាត់បង់​ជីវិត​នោះឡើយ​៕

​ប្ដី​ប្រពន្ធ និង​កូន​៣​នាក់​ស្លាប់បាត់​បង់ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍
​ប្ដី​ប្រពន្ធ និង​កូន​៣​នាក់​ស្លាប់បាត់​បង់ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍
​ប្ដី​ប្រពន្ធ និង​កូន​៣​នាក់​ស្លាប់បាត់​បង់ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍
​ប្ដី​ប្រពន្ធ និង​កូន​៣​នាក់​ស្លាប់បាត់​បង់ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍