ជនភៀសខ្លួន​ពី​កោះ​ណាវរូ​១​នាក់​ទៀត​មក​ដល់​កម្ពុជា​ដោយ​ស្ងាត់ៗ

ជនភៀសខ្លួន​ពី​កោះ​ណាវរូ (Nauru) ១​នាក់​ទៀត បាន​មក​ដល់​កម្ពុជា​ដោយ​ស្ងាត់ៗ កាល​ពី​សប្ដាហ៍​មុន។

សារព័ត៌មាន ឌឺ ស៊ីដនី ម៉័រនីង ហេរ៉ាដ៍ (The Sydney Morning Herald) របស់​អូស្ត្រាលី​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា ថា បុរស​ជន​ភៀសខ្លួន​ម្នាក់​នេះ​ជា​ជនជាតិ​រ៉ូហីងយ៉ា(Rohingya) គឺ​ជា​ជន​ភៀសខ្លួន​ទី​៥ ដែល​បាន​មក​ដល់​កម្ពុជា។

ការមក​ដល់​របស់​ជនភៀសខ្លួន​ថ្មី​នេះឋិត​ក្រោម​គម្រោង​ ដែលរដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​អូស្ត្រាលី ក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន ដែល​ទៅ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​អូស្ត្រាលី ឱ្យ​មក​រស់​នៅ​កម្ពុជា ជា​ថ្នូរ​នឹង​ទឹក​ប្រាក់​ជំនួយ​ប្រមាណ ៤០​លាន​ដុល្លារ​អូស្ត្រាលី កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៤។

ជនភៀសខ្លួន ៤​នាក់​បាន​បញ្ជូន​មក​ដល់​កម្ពុជា កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០១៥ ​ក្នុង​នោះ៣​នាក់​ជា​ជនជាតិ​អ៊ីរ៉ង់(Iran) និង​ម្នាក់​ទៀត​ជា​ជនជាតិ​រ៉ូហ៊ីងយ៉ា។

ប៉ុន្តែបុរស​ជន​ជាតិ​រ៉ូហីងយ៉ា ម្នាក់​បាន​សុំ​វិលត្រឡប់​ទៅ​ប្រទេស​មីយ៉ាន់ម៉ា (Myanmar)វិញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ដោយ​សំអាង​ហេតុ​ផល​ថា ចង់​វិល​ទៅ​ស្រុក​កំណើត​វិញ​បន្ទាប់​ពី បរាជ័យ​ក្នុង​ការ​ព្យាយាម​ទៅ​រក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​អូស្ត្រាលី។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។