សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​កើន​2,1% ក្នុង​ត្រីមាស​ទី​3

សហរដ្ឋអាមេរិក ៖ សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​បាន​កើនឡើង​កាន់តែ​ខ្លាំងក្លា​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត ដោយសារ​តែ​ការ​វិនិយោគ​ច្រើន​ជាង​មុន​ទៅ​លើ​វិស័យ​ពាណិជ្ជកម្ម និង​លំនៅ​ឋាន ដែល​ទូទាត់​នឹង​កម្លាំង​ជំរុញ​តិច​ជាង​មុន​ក្នុង​ការ​ចំណាយ​របស់​អតិថិជន ។

ក្រសួងពាណិជ្ជកម្ម​ថ្លែង​ថា ក្នុង​ត្រីមាស​ទី​៣ (​កក្កដា​-​កញ្ញា​) ផលិតផល​ក្នុងស្រុក​សរុប (GDP) ដែល​ជា​វិធានការ​ពង្រឹង​ទិន្នផល​ទំនិញ និង​សេវាកម្ម​ក្នុង​សេដ្ឋកិច្ច​ពង្រីក​បាន​២,១% ក្នុង​ការ​បោះ​ជំហាន​ប្រចាំឆ្នាំ ។

កំណើន GDP ក្នុង​ត្រីមាស​នេះ កាលពីដើម​ឡើយ​គេ​បាន​ព្យាករ​ទុក​ថា នឹង​សម្រេច​បាន​ត្រឹម​កម្រិត​១,៥%​ប៉ុណ្ណោះ ខណៈ​បច្ចុប្បន្ន​មាន​សន្ទុះ​ខ្លាំងក្លា​ជាង​ពេល​មុន ហើយ​នៅ​តែ​ត្រូវ​គេ​កត់សម្គាល់​ក្នុង​ការ​បង្អន់ល្បឿន​ក្នុង​ការ​ពង្រីក​បាន​យ៉ាង​ខ្លាំងក្លា​ស្មើនឹង​៣,៩% ក្នុង​ត្រីមាស​ទី​២ ដដែល ។

ចំណែក​ការ​បន្ថែមបន្ថយ​លើ​និន្នាការ​កើនឡើង គឺជា​កម្រិត​ខ្ពស់​ជាង​ការ​រំពឹង​ទុក​របស់​អ្នកវិភាគ​បន្តិច ប៉ុន្តែ​ទិន្នន័យ​នៃ​ការ​កែសម្រួល​ថ្មី​សរុប​ទាំងអស់​មាន​កម្រិត​វិជ្ជមាន​តិចតួច​ប៉ុណ្ណោះ​។ ការ​កែប្រែ​តួលេខ​ថ្មី​នេះ មួយ​ផ្នែក​ធំ​មក​ពី​ការ​ថយ​ចុះ​កម្រិត​តិច​ជាង​មុន​ក្នុង​ការ​វិនិយោគ​ទៅ​លើ​សារពើ​ភ័​ណ្ឌ​ឯកជន បើ​ធៀប​នឹង​ការ​ព្យាករ​កាលពីមុន​នៃ​ត្រីមាស​ទី​២ ដោយ​ទូទាត់​នឹង​ការ​កែសម្រួល​ថ្មី​នៃ​និន្នាការ​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ការ​ចំណាយ​របស់​អតិថិជន ។

គួរ​បញ្ជាក់​ថា របាយការណ៍​នេះ​បាន​ធ្វើ​ឡើង​៣​ស​ប្តា​ហ៍​មុន​ធនាគារកណ្តាល​ប្រារព្ធ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ស្តី​ពី «​គោលនយោបាយ​រូបិយ​វត្ថុ​លើក​ចុង​ក្រោយ​» របស់​ខ្លួន ។ ការ​រំពឹង​ទុក​របស់​ទីផ្សារ គឺ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ដែល​ធនាគារកណ្តាល​នឹង​បង្កើន​អត្រា​ការ​ប្រាក់​គោល​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៦ ធ្នូ ចាប់ពី​អត្រា​ក្បែរ​សូន្យ ហើយ​កម្រិត​ចាប់ពី​ខែធ្នូ ឆ្នាំ​២០០៨ ដើម្បី​គាំទ្រ​ការ​រើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ ឬ​មិន​រីក​ចម្រើន ។

កំណើន​នេះ​ងាយ​នឹង​ប្រែប្រួល​សម្រាប់​ឆ្នាំ​នេះ ជាមួយ​ការ​កើនឡើង​ត្រឹមតែ​០,៦%​ប៉ុណ្ណោះ ក្នុង​ត្រីមាស​ដំបូង ចំណែក​ការ​បោះ​ជំហាន​ទាំងស្រុង គឺ​ស្ថិត​ក្នុង​ការ​ភ្ជួរ​រាស់​សេដ្ឋកិច្ច​ដែល​ទឹម​ដោយ​សេះ បើទុកជា​សេដ្ឋកិច្ច​ពិភពលោក​មានការ​បង្អន់ល្បឿន​ក៏​ដោយ ។

ការ​ចំណាយ​របស់​អតិថិជន​ដែល​ជា​អ្នក​ជំរុញ​មាន​ប្រមាណ​ជា​២​ភាគ​៣ នៃ​សកម្មភាព​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​បាន​កើនឡើង​៣% ក្នុង​ត្រីមាស​ទី​៣ គឺ​តិច​ជាង​អត្រា​៣,២% ដែល​បាន​ព្យាករ​ទុក​កាលពី​ពេល​មុន ចំណែក​ការ​វិនិយោគ​លើ​វិស័យ​ពាណិជ្ជកម្ម​វិញ​បាន​កើនឡើង​២,៤%​ច្រើន​ជាង​ការ​ប៉ាន់​ប្រមាណ​ទុក​កាលពីមុន​៣​ភាគ​១០ ។ រីឯ​ការ​វិនិយោគ​ក្នុង​វិស័យ​លំនៅ​ឋាន​បាន​កើនឡើង​៧,៣% ដែល​បាន​កែសម្រួល​ថ្មី​ជាមួយ​អត្រា​៦,១% ។

ជាមួយ​គ្នា​នេះ​ដែរ ខាង​រដ្ឋបាល​របស់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​កត់សម្គាល់​ពី​កំណើន​នៃ​ការ​វិនិយោគ​ក្នុង​ទីផ្សារ​លំនៅ​ឋាន​ដែល​ស្ថិត​ក្នុង​ចំណោម​ចំណុច​ភ្លឺស្វាង​មួយ​នៃ​សេដ្ឋកិច្ច ។

ចំណែក​លោក Jason Furman ប្រធាន​ក្រុមប្រឹក្សា​អ្នកសម្របសម្រួល​សេដ្ឋកិច្ច​បានលើក​ឡើង​ថា ៖ «​កាលពី​ត្រីមាស​មុន ការ​វិនិយោគ​លំនៅ​ឋាន​បាន​កើនឡើង​៩,២% ដែល​ជា​កំណើន​មួយ​ខ្លាំងក្លា​បំផុត បើ​គិត​ចាប់ពី​ការ​រើប​ឡើង​វិញ​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣» ។

ទោះជា​យ៉ាងណា រដ្ឋាភិបាល​នឹង​ធ្វើការ​ប៉ាន់​ប្រមាណ​ទុក​លើក​ចុង​ក្រោយ​ចំពោះ GDP ក្នុង​ត្រីមាស​ទី​៣ នៅ​ថ្ងៃ​ទី​២២ ធ្នូ គឺ​មួ​យស​ប្តា​ហ៍ បន្ទាប់​ពី​កិច្ចប្រជុំ​ថ្ងៃ​ទី​១៥ និង​ថ្ងៃ​ទី​១៦ ធ្នូ របស់​ធនាគារកណ្តាល ។ ធនាគារកណ្តាល​អា​មេ​រិ​កបាន​ព្យាករ​ទុក​ថា កំណើនសេដ្ឋកិច្ច​សហរដ្ឋអាមេរិក​ក្នុងឆ្នាំនេះ នឹង​សម្រេច​បាន​២,១% បើ​ធៀប​នឹង​អត្រា​កំណើន​២,៤%​កាលពី​ឆ្នាំ​២០១៤ ៕​