ភ្ញៀវ​ទេសចរ​មក​កំសាន្ត​នៅ​ខេត្ត​ព្រះ​សី​ហនុ​កើនឡើង​ ​ខ​ណៈ​​នៅ​រាជធានី​ភ្នំពេញ​ពុំរៀបចំ​ពិធីបុណ្យ​​អុំទូក​

ខេត្ត​ព្រះ​សីហ​នុ ៖ ម​ន្ត្រី​ពាក់​ព័​ន្ធ ​រួម​មាននគរបាល​ទេសចរ​ណ៍ ​លោកឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ឋ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និងលោក  នូ សុផល ប្រធាន​មន្ទី​ទេសចរ​ណ៍​បាន​ថ្លែង​បញ្ជាក់​ដូច​គ្នា​ថា ភ្ញៀវ​ទេសចរ​ណ៍​នៅ​តែ​បន្ត​ហក់​ឡើង​នៅ​ក្នុង​ពី​ធី​បុណ្យអុំ​ទូក​​ឆ្នាំ​នេះ ខ​ណៈពេល​នៅ​រាជធានី​ភ្នំពេញ​ពុំ​មានរៀបចំ​ពិធីនេះ ​​។

​លោក នូ សុផល ប្រធាន​មន្ទី​ទេសចរ​ណ៍ខេត្ត​ព្រះ​សីហ​នុ បាន​ថ្លែង​ថា ដោយសារ​តែ​នៅ​រាជធានី​ភ្នំពេញពុំ​មាន​ប្រារ​ព្វ​ពិធីបុណ្យ អុំទូក អកអំបុក សំពះ​ព្រះ​ខែ និងល​យ​ប្រទីប​ទើប​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​រាជធានី​ភ្នំពេញ​បាន​ចេញ​មក​កំសាន្ត​នៅ​តាមរ​មណី​យ​ដ្ឋា​ននានា ក្នុង​នោះខេត្ត​ព្រះ​សីហ​នុ គឺជា​គោលដៅ​ទី​មួយ​សំរាប់​ក្រុម​គ្រួសាររបស់​ពួក​គេ​។​

​​ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​​មួយ​ចំនួនធ្វើ​ដំណើរ​ទៅ​កំសាន្ត​នៅ​ឆ្នេរ​ព្រែក​ត្រែង​ និង​ឆ្នេរ​អូរ​ត្រេះ និងមួយចំនួន​ធំ​ទៀតទៅកំសាន្តនៅ​រមណីយ​ដ្ឋា​ន​ទឹកធ្លាក់ ថ្ម​រូង និងរម​ណីយ​ដ្ឋា​ន​ទឹកធ្លាក់ក្បាលឆាយ ។ ដោយឡែក តម្លៃ​ម្ហូបអាហារ មានការ​កើនឡើង​មធ្យម​ និង​ផ្ទះសំណាក់ក៏​មានការកើនឡើង​មធ្យម​ដូច​គ្នា​ ប៉ុន្តែ​តម្លៃ​ទាំងនេះ​ភ្ញៀវ​ដែលបានមក​កំសាន្ត​អាច​ទទួលយក​បាន៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព