កូនត្រីឆ្តោរាប់ម៉ឺនក្បាល ត្រូវគេលួចចិញ្ចឹម នៅតាមស្រះជាច្រើន ក្នុងភូមិទី៤ឃុំកំពង់លួង ស្រុកក្រគរ

ពោធិ៍សាត់៖ កូនត្រីឆ្តោរាប់ម៉ឺនក្បាល ត្រូវបានឈ្មួញជនជាតិវៀតណាម និងឈ្មួញជនជាតិខ្មែរដាក់ចិញ្ចឹម នៅតាមស្រះជាច្រើនក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ការចិញ្ចឹមកូនត្រីឆ្តោរាប់ម៉ឺនក្បាល នៅតាមស្រះក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់នេះ ត្រូវបានគេអះអាងថា មានជាយូរឆ្នាំមកហើយៗការចិញ្ចឹមកូនត្រីឆ្តោនៅទីនោះភាគច្រើនគឺគេប្រើប្រាស់កូនត្រីចម្រុះគ្រប់ប្រភេទដែលគេបានមកពីការនេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ នៅក្នុងបឹងទន្លេសាប យកមកសម្រាប់ធ្វើជាចំណីជាប្រចាំថ្ងៃ។

បើតាមការអះអាងពីម្ចាស់ស្រះរកស៊ីចិញ្ចឹមកូនត្រីឆ្តោម្នាក់ នៅក្នុងភូមិទី៤នោះ បាននិយាយថា ការចិញ្ចឹមកូនត្រីឆ្តោ សព្វថ្ងៃនេះភាគច្រើន គឺគេប្រើកូនត្រីចម្រុះគ្រប់ប្រភេទដែលទិញបានមកពីកម្មករនេសាទ បានមកពីបឹងទន្លេសាបដែលដឹកតាមរ៉ឺម៉កម៉ូតូ ដោយគាត់ទិញក្នុងតម្លៃ១គីឡូក្រាមជាង១០០០រៀលឯណោះ ហើយសរុបនៃការចំណាយលើចំណីអោយវាស៊ីជាចំណីក្នុងមួយថ្ងៃៗមិនតិចជាង៥០ ម៉ឺនរៀលនោះទេ។

គួររំលឹកថា កន្លងមកករណីលួចចិញ្ចឹមកូនត្រីឆ្តោនេះ ត្រូវបានក្រសួងកសិកម្ម រុក្ខា ប្រម៉ាញ់ និងនេសាទធ្លាប់ ចេញប្រកាសហាមឃាត់ ពីព្រោះត្រីឆ្តោវាស៊ីចំណីកូនត្រីចម្រុះគ្រប់ប្រភេទម្ល៉ោះហើយ ភាពហិនហោចនៃពូជត្រី នឹងបាត់បង់ពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងបឹងទន្លេសាបជាក់ជាមិនខានឡើយ៕