អតីត​ខ្សែប្រយុទ្ធ​ក្លិប Arsenal ណែនាំ​ក្លិប​ឱ្យ​រក​កីឡាករ​ថ្មីជំនួស​កីឡាករ​របួស​ដើម្បី​ពង្រឹង​ក្លិប​ដណ្ដើម​ពាន​ជើងឯក

លោក​អៀន រ៉ៃ អតីត​ខ្សែប្រយុទ្ធ​ក្លិប​Arsenal បង្ហាញ​ក្ដី​បារម្ភ​ដល់​ក្លិប​ចាស់​របស់​ខ្លួន​ក៏​បាន​ណែនាំ​ដល់​គ្រូបង្វឹក​លោក​អា​សេន វ៉េ​ង​ហ្គឺ ឱ្យ​ទិញ​កីឡាករ​ថ្មី​មក​ពង្រឹង​ក្លិប​នៅ​ពេល​បើក​ទីផ្សារ​ទិញ​-​លក់​ជុំ​ទី​២ ក្នុង​ខែមករា​ខាង​មុខ ក្រោយ​ពី​កីឡាករ​ល្អជា​ច្រើន​រូប​របួស ។

អតីត​ខ្សែប្រយុទ្ធ​អាយុ​៥២​ឆ្នាំ​រូប​នេះ បាន​បញ្ជាក់​តាម​ទីភ្នាក់ងារ​ព័ត៌មាន «​ដឹ​សាន់​» របស់​អង់គ្លេស​ថា នៅ​ពេល​កីឡាករ​ហ្វ្រ​ង់​ស៊ី​ស កូ​កេ​លី​ន រង​របួស​សម្រាក​រយៈពេល​យូរ បណ្ដា​អ្នកគាំទ្រ​របស់​ក្លិប​បង្ហាញ​ក្ដី​បារម្ភ ព្រោះ​ពួក​គេ​ដឹង​ច្បាស់​ថា កីឡាករ​ជនជាតិ​បារាំង​រូប​នេះ​មាន​សារសំខាន់​ដល់​ក្លិប​យ៉ាង​ខ្លាំង ។ ដូច្នេះ​ក្លិប​ចាំបាច់​ត្រូវ​រក​កីឡាករ​ថ្មី​នៅ​ក្នុង​ខែមករា​ខាង​មុខ ដើម្បី​ជួយ​ពង្រឹង​ក្លិប​ដណ្ដើម​ពាន​ជើងឯក ៕

  • អតីត​ខ្សែប្រយុទ្ធ​ក្លិប Arsenal ណែនាំ​ក្លិប​ឱ្យ​រក​កីឡាករ​ថ្មីជំនួស​កីឡាករ​របួស​ដើម្បី​ពង្រឹង​ក្លិប​ដណ្ដើម​ពាន​ជើងឯក已关闭评论
  • 206 views
  • Hide Sidebar
    A+