រថយន្ត​កែច្នៃ​បុក​ម៉ូតូ​របួសធ្ងន់​ពី​នាក់ នៅ​ស្រុក​សាលា​ក្រៅ​

ប៉ៃលិន: មនុស្ស​២​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល ក្នុង​គ្រោះថ្នាក់​រវាង​រថយន្ត កែច្នៃ​បុក​ជាមួយម៉ូតូ​។​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង នៅវេលា​ម៉ោង​​ប្រមាណ​ជាង​៦​ព្រលប់ ថ្ងៃទី​២៥  ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​អណ្តូង​ពីរ ស្ថិតក្នុង​ភូមិ​ក្ងោក ឃុំ​ស្ទឹងកាច់ ស្រុក សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​ជនរងគ្រោះ​ទាំង​២​នាក់ ១​ទី ឈ្មោះ យាំង សុខ​រិ​ន ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ទីលំនៅខេត្តសៀមរាប រងរបួស បែកក្បាល & បាក់ជើង​។​ទី​២​ឈ្មោះ ស៊ាំ ម៉ៅ ភេទប្រុស អាយុ ៤៤​ឆ្នាំ ទីលំនៅ​ភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក សាលា​ក្រៅ ខេត្ត​ប៉ៃលិនរងរបួស ច្រមុះ នឹង ជាំ​ភ្លៅ ។​

​តាម​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​កែច្នៃ​១​គ្រឿងបាន​បើក​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង ពេញទំហឹង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​២​នាក់​។​ក្រោយពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបានបញ្ជូនទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​។​

​មូល​ហេតុដែល​បណ្តាលអោយ​គ្រោះថ្នាក់​នេះ​គឺ​មកពី​កត្តា​យានយន្ត ( គ្មាន​ភ្លើង​បំ​ភ្លើគ្រប់គ្រាន់​) ។ បច្ចុប្បន្ន​វត្ថុតាង​សមត្ថកិច្ច​បាន​នាំយកមក​រក្សាទុក​នៅ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ដើម្បី​រងចាំ​ការដោះស្រាយ​៕

រថយន្ត​កែច្នៃ​បុក​ម៉ូតូ​របួសធ្ងន់​ពី​នាក់ នៅ​ស្រុក​សាលា​ក្រៅ​

រថយន្ត​កែច្នៃ​បុក​ម៉ូតូ​របួសធ្ងន់​ពី​នាក់ នៅ​ស្រុក​សាលា​ក្រៅ​
រថយន្ត​កែច្នៃ​បុក​ម៉ូតូ​របួសធ្ងន់​ពី​នាក់ នៅ​ស្រុក​សាលា​ក្រៅ​