យី​ឌុបធុន​យ​ក្យ​ដឹកឈើ​ប្រណិត​បម្រុង​លោត​ឆត្រ​ទៅ​វៀតណាម​ត្រូវ​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប

រតនគីរី: រថយន្ត​ម៉ាក​យី​ឌុប​ផ្លូវ​ប្រាំ​ធុន​យ​ក្យ​មួយគ្រឿង ផ្ទុក​ឈើប្រណិត​ប្រភេទ​ឈើ​ចម្រុះពេញព្រៀប​ក្រប​ក្រណាត់​តង់​ជិតឈឹង​បម្រុង​ដឹកជញ្ជូន​ឆ្ពោះទៅកាន់​ប្រទេសវៀតណាម​តាម​មាត់ទ្វារ​អន្តជាតិ​អូរ​យ៉ា​ដាវ យីអ៊ុន​ដាក់​ត្រូវបាន​កម្លាំងចម្រុះរួមមាន គយ​ច​ល​ត័​ដែល​ដឹកនាំ​ដោយ​លោក ព្រាប កា​រ៉ាត់ នគ​បាលអន្តោប្រវេសន៍ កម្លាំង​ស្នាក់ការ​គយ​ប្រចាំ​ច្រកទ្វារ សហការ​នឹង​កម្លាំងកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ធ្វើការ​ស្ទាក់ចាប់ បង្ក្រាបបាន​ចំណែក​ម្ចាស់រថយន្ត​ជា​ឈ្មួញ​មិន​ស្គាល់​អត្តសញ្ញាណ​បាន រត់គេចខ្លួន​បាត់ស្រមោល ។​

​ប្រតិ​ប​តិ្ត​ការបង្ក្រាប​ខាងលើ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​២៥ ខែវិច្ឆិកា​ឆ្នាំ២០១៥​នៅត្រង់ចំណុច​ក្បែរ​ច្រកទ្វារ​អន្តជាតិ​អូរ​យ៉ា ដាវ តែម្តង​ស្តិ​ត​នៅ​ក្នុងភូមិ​ប៉ក់​ធំឃុំ​ប៉ក់​ញៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​សម​ត្ត​កិច្ច​ដែល​ចុះ​បង្ក្រាបបាន​ឲ្យ​ដឹងថា រថយន្ត​យី​ឌុប​មួយគ្រឿងនេះ​ចេញពី​ក្រុង​បាន​លុង​តាម​បណ្តោយ​ផ្លូវជាតិ លេខ​៧៨​ឆ្ពោះទៅ​​ព្រំដែន​ប្រទេស​វៀតណាម ។​

​ប្រភព​បន្តទៀតថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​កម្លាំង​គយ​ច​ល​ត័​ធ្វើការ​បង្ក្រាប​យកស្នាដៃ​ជូន ថ្នាក់លើ​ហើយ​បញ្ជូនមក​ទុក​នៅ​ទីស្នាក់ការ​សាខាគយ​ដែលមាន​ទីតាំងស្តិ​ត នៅ​ភូមិ​១ សង្កាត់​កាចា​ញ ក្រុង​បាន​លុង​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕​