ជំងឺ​ទាំង​៤​ដែល​ទារក​កើតមុន​ខែ​ងាយ​ប្រឈម​មុខ​បំផុត​

ជំងឺ​ទាំង​៤​ដែល​ទារក​កើតមុន​ខែ​ងាយ​ប្រឈម​មុខ​បំផុត​

​នៅពេល​ដែល​អ្នក​កើត​កូន​មុន​ខែ កូន​នឹងមាន​សុខភាព​មិនសូវ​រឹងមាំ​ដូច​ទារក​ដទៃ​ឡើយ ដូចនេះ​អ្នក​ត្រូវតែ​ថែទាំ​កូន​ឱ្យ​បានល្អ ជា​ពិសេស​មាន​ជំងឺ​មួយ​ចំនួន​អ្នក​ត្រូវតែ​ប្រយ័ត្ន ព្រោះ​កូន​ដែល​កើតមុន​ខែ​ងាយ​មាន​ជំងឺ​ទាំងនេះ​ណាស់​។ តើ​មាន​ជំងឺ​អ្វី​ខ្លះ​ទៅ​?
 

​ជំងឺឆ្លង​
ទារក​ងាយ​មាន​ជំងឺឆ្លង​ខ្លាំងណាស់ ដោយសារ​តែ​ប្រព័ន្ធ​ការពារ​រាងកាយ​របស់គេ​មិនទាន់​លូតលាស់​អស់ ដូចនេះ​រាងកាយ​គេ​មិន​អាច​ទប់ទល់​នឹង​មេរោគ​ផ្សេងៗ​បានឡើយ ដូចនេះ​អ្នក​ត្រូវតែ​ប្រយ័ត្ន​ពី​អនាម័យ​បំផុត ព្រោះ​មាន​តែ​អនាម័យ​ទេ​ដែល​អាច​ការពារ​កូន​មិន​ងាយ​មាន​ជំងឺ​នេះ​បាន​។​

ជំងឺ​ដែល​ទាក់ទង​នឹង​សរសៃឈាម​
នៅពេល​ដែល​កូន​កើតមុន​ខែ វា​នឹង​ធ្វើឱ្យ​ឈាម​កូន​ដើរ​មិន​ស្រួល ជា​ហេតុ​ដែល​អាច​ធ្វើឱ្យ​វា​ហូរ​ទៅ​សួត​កូន​បាន នោះ​វា​នឹង​ធ្វើ​ឱ្យ​បេះ​ដូង​កូន​ខ្សោយ ថែម​ទាំង​ប៉ះពាល់​ដល់​សួត​ជាខ្លាំង​។​

ជំងឺ​ផ្លូវដង្ហើម​
នៅពេល​ដែល​កូន​អ្នក​កើតមុន​ខែ សួត​កូន​អ្នកនឹង​លូតលាស់​មិន​ទាន់​គ្រប់​ជ្រុងជ្រោយ​ឡើយ ជា​ហេតុ​ដែល​អាច​ធ្វើ​ឱ្យ​កូន​អ្នក​ពិបាក​ដកដង្ហើម បើ​ធ្ងន់ធ្ងរ​អាចធ្វើឱ្យ​ផ្លូវដង្ហើម​កូន​ចុះខ្សោយ ដូចនេះ​អ្នក​គួរតែ​ប្រយ័ត្ន​បំផុត​ពី​អា​ការៈនេះ​។​

ជំងឺ​ពោះវៀន និង​ក្រពះ​
កូន​ដែល​កើតមុន​ខែ​ងាយ​មាន​អា​ការៈពិបាក​ស្រូប​យក​សារធាតុចិញ្ចឹម​ណាស់ ជា​ហេតុ​ដែល​ធ្វើឱ្យ​កូន​ពិបាក​រំលាយ​អាហារ ដូចនេះ​អ្នក​គួរតែ​ឱ្យ​កូនបៅ​ទឹកដោះ​អ្នក​ទើប​ល្អ​ចំពោះ​សុខភាព​កូន ហើយ​អាច​លូតលាស់​បាន​លឿន និង​គ្រប់​ជ្រុងជ្រោយ​ទាំង​ក្នុង និង​ក្រៅ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។