ប្រទេស​កា​តា និង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ជួប​ទឹកជំនន់​ធ្ងន់ធ្ងរ

ប្រទេស​កា​តា និង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត នា​ពេល​នេះ​ជួប​ប្រទះ​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង បណ្តាល​ឱ្យ​មាន​ទឹកជំនន់​ធ្ងន់ធ្ងរ ។

ទឹកជំនន់​គួរ​ឱ្យ​ភ្ញាក់ផ្អើល​កើត​មាននៅ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ហើយ​ភ្លៀង​ពុំ​ព្រម​ឈប់​នា​យប់​ថ្ងៃ​ទី​២៥ វិច្ឆិកា ធ្វើ​ឱ្យ​ផ្លូវថ្នល់​ជា​ច្រើន​ត្រូវ​លិច​មិន​អាច​ធ្វើ​ចរាចរណ៍​បាន​នៅ​ប្រទេស​កា​តា ។ យោង​តាម​ផ្នែក​ឧតុនិយម​ថា ទឹកភ្លៀង​មាន​កម្ពស់​ដល់​ទៅ​៨០​មី​ល្លី​ម៉ែត្រ វាយប្រហារ​តំបន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ HAMAD ជិត​រាជធានី​ដូ​ហា ក៏​ប៉ុន្តែ​ចរាចរណ៍​អាកាស​ពុំ​ត្រូវ​បាន​កាត់​ផ្តាច់​ឡើយ ។

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ក្រុង​ដូ​ហា ក៏​រង​ការ​ប៉ះពាល់​ដោយ​ទឹកជំនន់​ហើយ ការិយាល័យ​ស្ថានទូត​នេះ​ត្រូវ​បិទ​នា​ថ្ងៃ​ទី​២៥ វិច្ឆិកា ៕