​តើ​ចេក​មិន​អាច​បរិភោគ​ជាមួយ​អ្វី​ខ្លះ​?

​តើ​ចេក​មិន​អាច​បរិភោគ​ជាមួយ​អ្វី​ខ្លះ​?

​យើងខ្ញុំ​ជឿជាក់ថា​អ្នក​ទាំងអស់គ្នា​សុទ្ធតែ​ដឹង​ពី​អត្ថប្រយោជន៍​របស់​ចេក​រួចមកហើយ វា​ពិតជា​មាន​សារៈសំខាន់​សម្រាប់​សុខភាព​អ្នក​រាល់គ្នា​ណាស់​នៅពេល​ដែល​អ្នក​បរិភោគ​ត្រូវ ប៉ុន្តែ​បើ​អ្នក​បរិភោគ​ខុស វា​នឹង​អាច​បំផ្លាញ​បាន​។ ដូចនេះ​តើ​ចេក​មិន​អាច​បរិភោគ​ជាមួយ​អ្វីខ្លះ​?
 

​ទឹកដោះគោ​
អ្នក​មិន​ត្រូវ​បរិភោគ​ចេក​ជាមួយ​ទឹកដោះគោ​នោះទេ ព្រោះ​វា​អាច​ធ្វើឱ្យ​អ្នកពុល​បាន​ក្រោយពេល​ដែល​អ្នក​ពិសារ​រួច​។​

ទឹកដោះគោ​ជូរ​
អ្នក​មិន​ត្រូវ​បរិភោគ​ចេក​ជាមួយ​ទឹកដោះគោ​ជូរ​នោះទេ ព្រោះ​វា​អាច​ធ្វើឱ្យ​អ្នក​មាន​ជំងឺមហារីក​បាន​ក្រោយពេល​ដែល​អ្នក​ពិសារ​វា​រួច ដោយ​មិន​ដឹង​ខ្លួន​។​

ដំឡូង​បារាំង​
អ្នក​មិន​ត្រូវ​ទទួល​ទាន​ចេក​ជាមួយ​ដំឡូងបារាំង​នោះទេ វា​អាច​ធ្វើឱ្យ​អ្នក​កើត​ស្នាម​អ៊ុច​ខ្មៅ​លើ​មុខ​ទាំង​មនុស្ស​ចាស់ និង​ក្មេង​។​

ត្រាវ​
ត្រាវ​ក៏​មិន​អាច​បរិភោគ​ជាមួយ​ចេក​បានដែរ ព្រោះ​វា​អាច​ធ្វើឱ្យ​ពោះ​អ្នក​ហើម​បាន​ក្រោយពេល​ដែល​អ្នក​បរិភោគ​ទាំង​ពីរ​មុខ​នេះ​ចូលគ្នា​។​

សាច់គោ​
នៅពេល​ដែល​អ្នក​បរិភោគ​ចេក អ្នក​មិន​ត្រូវ​បរិភោគ​សាច់គោ​នោះទេ ព្រោះ​វា​អាច​ធ្វើឱ្យ​ក្រពះ​អ្នក​ឈឺ​បាន​។​

ដំឡូង​ផ្អែម​
ក្រោយពេល​ដែល​ពិសារ​ចេក​រួច អ្នក​មិន​ត្រូវ​បរិភោគ​ដំឡូង​ផ្អែម​នោះទេ ព្រោះ​វា​អាច​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​បាន​។​

អ្នក​ដែល​មាន​ជំងឺ​ក្រលៀន​
នៅក្នុង​ចេក​មាន​សារធាតុ​ម្យ៉ាង​ដែល​ធ្វើឱ្យ​អ្នក​ដែល​មាន​ជំងឺ​ក្រលៀន​កាន់តែ​ធ្ងន់ធ្ងរ​ក្រោយពេល​ដែល​បរិភោគ​ច្រើន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។